នេះរូបរាងមាន​​ទូរសព្ទ​ឆក​លើ-ក្រោម​ដំបូង​គេ​បង្អស់​ក្នុង​លោក

  • 2019-05-09 03:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូនជប៉ុន Sharp ​បាន​ប្រកាស​ចេញ​ម៉ូឌែល​ថ្មី​មួយគឺ Sharp Aquos R3 ​បន្ត​ពី R2។ R3 នេះ​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​គេ​ក្នុង​លោក​ដែល​បំពាក់​អេក្រង់​ឆក​ទាំង​ខាង​លើ​និង​ខាង​ក្រោម។

​ចំពោះ​លក្ខណៈ​សម្បត្តិ​ខាង​ក្រៅ R3 ​បំពាក់​អេក្រង់​ទំហំ ៦,២ អ៊ិញ​ប្រភេទ HDR10 ​កម្រិត​បង្ហាញ​រូបភាព​ដល់​ទៅ ៣១២០x ១៤៤០ ភិចសែល​ដែល​មាន refresh rate ដល់ ១២០ ហឺត(Hz)។ ​

​ចំពោះ​ផ្នែក​កាមេរ៉ា​បំពាក់​ដោយ AI Cameraដែល​មាន​មុខងារ AI live Story និង AI live filter។ ផ្នែក​ខាង​មុខ​ទំហំ ១៦,៣ ​មេហ្គាភិចសែល ​ឯ​កាមេរ៉ា​ក្រោយ​ភ្លោះ(១២,២MP(f/1.7 ​ប្រើ​ឡេន​ ៧៨ដឺក្រេ កាមេរ៉ា​ទី 20MP(f/2.4 ​ឡេន Wide ១២៥ ដឺក្រេ)។

​ចំពោះ​លក្ខណៈ​សម្បត្តិ​ខាង​ក្នុង R3​ មាន​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​លើ​ប៊ូតុង​ Home។ ប្រើ​បន្ទះឈីប Snapdragon 855 Soc មាន​ជម្រើស​ RAM ៦GB មេម៉ូរី ១២៨GB មាន​ថាមពល​ថ្ម ៣២០០ មីលីអំពែ​គាំទ្រ​បច្ចេកវិទ្យា​សាក​ភ្លើង​ឥត​ខ្សែ​ល្បឿន​លឿន Qi wireless កម្លាំង ១១ វ៉ាត់។ តម្លៃ​នៅ​មិន​ប្រកាស​ជាក់​លាក់​នោះ​ទេ។ ​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា