ក្ដៅៗ Real Madrid ទិញបាន Hazard ហើយ នឹងប្រកាសចុងខែនេះ
- 2019-05-14 02:21:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ Real Madrid ទិញបាន Hazard ហើយ នឹងប្រកាសចុងខែនេះ
ចន្លោះមិនឃើញ
ក្រុម Real Madrid និង Chelsea បានព្រមព្រៀងគ្នា ទៅលើការទិញលក់ Eden Hazard ហើយ ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូ ខណៈដែលការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅចុងខែនេះ។
Hazard ចង់ទៅលេងឱ្យ Real Madrid យូរមកហើយ ប៉ុន្តែ Chelsea ចេះតែឃាត់និងរកគ្រប់វិធីសាស្ត្រដើម្បីទប់រូបគេឱ្យជាប់។ ចុងក្រោយនេះ ក្រោយពីសាមីខ្លួនផ្ទាល់មិនព្រមបន្ដកុងត្រាជាមួយទៀត ទើបក្រុម Chelsea អស់វិធី មានតែលក់កីឡាករបែលហ្សិករូបនេះចេញតែម្ដង ព្រោះបើបន្ដទុកទៀត មានតែឱ្យរូបគេចាកចេញទៅទទេ មិនបានលុយអ្វីសោះឡើយ។
បើតាមការបញ្ជាក់នៅថ្ងៃនេះ ក្រុម Real Madrid និង Chelsea បានព្រមព្រៀងគ្នាហើយក្នុងតម្លៃ១០០លានអឺរ៉ូ។ Hazard នឹងត្រូវលេងប្រកួតចុងក្រោយឱ្យ Chelsea ទល់ក្រុម Arsenal នាពានរង្វាន់ Europa League វគ្គផ្ដាច់ព្រ័ត្រ។ ក្រោយពីចប់ការប្រកួតនេះភ្លាម ក្រុម Real Madrid នឹងប្រកាសជាផ្លូវការតែម្ដង៕