ក្ដៅ​ៗ! ​Griezmann ​លា​ក្រុម AT Madrid ​ដើម្បី​ចូល​រួម​ជាមួយ Barcelona ​ហើយ​

  • 2019-05-15 01:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Griezmann ​បាន​លា​ក្រុម Atletico Madrid ​នៅ​រដូវ​កាល​នេះ​ហើយ ដោយ​អាច​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្រុម FC Barcelona ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។

កីឡាករ​បារាំង​ខាង​លើ​បាន​បញ្ជាក់​ថា​ក្រោយ​ពី​បាន​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម AT Madrid ​ហើយ ​រូបគេ​សូម​ប្រកាស​ជា​សាធារណៈ​ថា​នឹង​ចាកចេញ​ពី​ក្រុម​នេះ​ហើយ ដើម្បី​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មី។ ខ្សែ​ប្រយុទ្ធ​សំខាន់​ក្នុង​ក្រុម​រូប​នេះ អរគុណ​ដល់​អ្នក​គាំទ្រ​និង​បុគ្គលិក​ក្នុង​ក្លឹប​ទាំង​អស់​ដែល​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ ​ជួយ​ជ្រោមជ្រែង​រូបគេ​ច្រើន​មែនទែន រហូត​មាន​ថ្ងៃ​នេះ។

ស្រប​ជាមួយ​គ្នា​នឹង​ការ​ប្រកាស​ចាកចេញ​នេះ​ដែរ ​ក្រុម Barcelona ​ឯ​ណោះ​ក៏​ប្រកាស​លក់ Coutinho ​ចេញ​ដែរ ​អម​ជាមួយ​កីឡាករ​៩​នាក់​ផ្សេង​ទៀត​ឯ​ណោះ ដើម្បី​មាន​កន្លែង​សម្រាប់​កីឡាករ​ថ្មី។ ​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Griezmann ​ចាកចេញ​ពី AT Madrid ​នេះ គឺ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម Barcelona ​នេះ​ឯង ​ក្នុង​តម្លៃ​ខ្លួន​១០៤​លាន​ផោន។ ​ការ​ចុះ​កុងត្រា​អាច​នឹង​កើត​មាន​ឡើង​នៅ​ដើម​ខែ​ក្រោយ​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី