Real ជាប់​ជា​ក្លឹប​ដែល​មាន​ម៉ាក​ថ្លៃ​ជាង​គេ​លើ​លោក ទោះ​ជា​លេង​មិន​សូវ​ល្អ​ក្នុង​រដូវ​កាល​នេះ

  • 2019-05-16 13:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អេស្ប៉ាញ​ Real Madrid បាន​ជាប់​ជា​ក្លឹប​ដែល​មាន​ម៉ាក (Brand) ​ថ្លៃ​ជាង​គេ​ក្នុង​ពិភពលោក​នៅ​ឆ្នាំ​២០១៩ ទោះ​បី​ជា​មាន​ទម្រង់​លេង​មិន​សូវ​ល្អ​ក៏​ដោយ​ក្នុង​រដូវ​កាល​នេះ។

ក្លឹប​មួយ​នេះ​ មាន​តម្លៃ​ ១.៧៩​ប៊ីលាន​ដុល្លារ​ ដោយ​វ៉ា​ដាច់​ក្លឹប​ Manchester United (មាន​តម្លៃ ១.៥៧​ប៊ីលាន​ដុល្លារ) ដែល​កាន់​កាប់​តំណែង​កំពូល​តារាង​ក្លឹប​ដែល​មាន​ម៉ាក​ថ្លៃ​ជាង​គេ​កាល​ពី​ឆ្នាំ​មុន។

តាម​ពី​ក្រោយ​ក្លឹប​ទាំង​ពីរ​នេះ​គឺ ក្លឹប​ Barcelona មាន​តម្លៃ ១.៥៦​ប៊ីលាន​ដុល្លារ, ក្លឹប​ Bayern Munich មាន​តម្លៃ ១.៤៧​ប៊ីលាន​ដុល្លារ និង​ក្លឹប​ Manchester City មាន​តម្លៃ ១.៤​ប៊ីលាន​ដុល្លារ។

ក្នុង​ពេល​នេះ​ដែរ Real Madrid កំពុង​តែ​ឈរ​ចំណាត់ថ្នាក់​លេខ ៣ ដោយ​មាន ៦៨​ពិន្ទុ ខណៈ​ក្លឹប​ Barcelona ឈរ​កំពូល​តារាង​ និង​មាន ៨៦​ពិន្ទុ ហើយ​ក្លឹប Atletico Madrid ឈរ​លេខ ២ មាន ៧៥​ពិន្ទុ៕

អាន​បន្ត​៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី