ហេតុអ្វីពេលជិះយន្តហោះ ត្រូវ​​បិទ​ទូរសព្ទ ឬដាក់ Airplane Mode?

  • 2019-05-20 04:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ចូលដល់ក្នុង​​យន្តហោះ ប្រាកដ​ជា​មាន​ការ​ណែនាំ​ឲ្យ​ម្ចាស់​ស្មាតហ្វូន​បិទទូរសព្ទ ឬ​ដាក់​ Airplane mode ជា​ពិសេស​ពេល​មុន​ហោះ​ឡើង និង​ពេល​ចុះចត។ តើ​ហេតុអ្វី​ចាំបាច់ធ្វើបែបនេះ?

លោក Nikita Schmidt ជា​អ្នក​បើក​យន្តហោះ​ បាន​ពន្យល់​ថា បើ​អ្នក​មិន​បិទ ឬ​មិនប្រើ​មុខងារ Airplane mode លើ​ទូរសព្ទ​អំឡុង​ពេល​ហោះហើរ ប្រព័ន្ធ​ទូរសព្ទ​អាច​រំខាន​ដល់​អ្នក​បើកបរ និង​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​លើ​អាកាស​។ ប៉ុន្តែការ​រំខាន​មិន​ខ្លាំង​ដល់​ថ្នាក់ មាន​ចំណាត់ការ​លើ​ទូរសព្ទ​អ្នក​ដំណើរ​ឡើយ​។

ការ​បញ្ចេញ​កម្រិត​វិទ្យុសកម្ម​របស់​ទូរសព្ទ អាច​ខ្លាំង​ដល់​ទៅ 8W ធ្វើ​ឲ្យ​រំខាន​តិច ឬ​ច្រើន​ដល់​រលក​សញ្ញា​។

ការ​បើក​ប្រើ​មុខងារ Airplane mode អំឡុង​ពេល​ជិះ​យន្តហោះ មិន​ត្រឹម​តែ​ជួយ​ធានា​សុវត្ថិភាព​អ្នក​ក៏​ដូចជា​អ្នក​រួម​ដំណើរប៉ុណ្ណោះទេ តែក៏ជា​ការ​​​បង្ហាញ​ការ​គោរព​ដល់​អ្នក​បើកបរ​យន្តហោះ​ផងដែរ​៕

ប្រភព៖ Forbes   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី