Kompany ដឹង​ខ្លួន​ថា​បាល់​ចូល​ទី​ Leicester ជា​គ្រាប់​ចុង​ក្រោយ​ឲ្យ​ Man City

  • 2019-05-21 00:35:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vincent Kompany បាន​និយាយ​ថា​គេ​ដឹង​ខ្លួន​​ឯង​ច្បាស់​ថា​ពេល​វេលា​ជាមួយ​ Manchester City បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​ ក្រោយ​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ជួយ​ក្រុម​​យក​ឈ្នះ​ Leicester ១-០ កាល​ពី​ថ្ងៃ​ទី​៦​ឧសភា។

Kompany

ខ្សែ​ការពារ​ និង​ជា​ប្រធាន​ក្រុម​សញ្ជាតិ​បែលហ្សិក​គិត​បែប​នេះ​ដោយ​សារ​យល់​ឃើញ​ថា​រូប​គេ​មិន​អាច​ធ្វើ​អ្វី​ឲ្យ​លើស​ពី​នេះ​ដើម្បី​ក្រុម​តទៅ​ទៀត​ទេ គឺ​បាន​ត្រឹម​ទុក​អនុស្សាវរីយ៍​ចុង​ក្រោយ (គ្រាប់​ជួយ​ក្លឹប​ឈ្នះ​ Leicester) ​ដល់​ក្លឹប​ និង​អ្នក​គាំទ្រ​ក្រោយ​ចំណាយ​ពេល​១១​ឆ្នាំ​នៅ​ទឹកដី​ Etihad។

នៅ​ក្នុង​ពិធី​ហែ​ពាន​ធំ​៣​មាន​ Premier League, FA Cup, League ចំពោះ​មុខ​អ្នក​គាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​ Kompany បាន​និយាយ​ថា៖​ "វា​គឺ​ជា​ពេល​វេលា​ដែល​សមស្រប​ដើម្បី​និយាយ​ពាក្យ​លា"។​ កីឡាករ​វ័យ​៣៣​ឆ្នាំ​នឹង​ចាកចេញ​ពី​ City ទៅ​កាន់​ក្លឹប​នៅ​ស្រុក​កំណើត​ Anderlecht ដើម្បី​ធ្វើ​ជា​កីឡាករ​ និង​អ្នក​ចាត់ការ​នៅ​ទីនោះ៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន