Felix៖ នេះ​ហើយ​​ទម្រង់​បាល់ទាត់ ដែល​យើង​ចង់​លេង​

  • 2019-06-06 13:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Felix ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា​នេះ​ហើយ​ជា​បាល់ទាត់​ដែល​ក្រុម​ទាំង​មូល​ចង់​លេង ​ជា​ការ​សហការ​គ្នា​ជា​ក្រុម​បាន​ល្អ។

សម្រាប់​ការ​ប្រកួតនេះ​ដែរ ​នៅតង់ទី១ កម្ពុជា​មាន​ឱកាស​ក្នុងការ​ស្វែងរក​គ្រាប់​បាល់​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ឡើយ ស្រ​បពេល​ខាង​ក្រុម​ប៉ាគីស្ថាន ហាក់មិនទាន់​ធ្វើ​បាន​ល្អ​នៅ​ឡើយ​ទេ។ ចប់វគ្គទី១ ក្រុមទាំងពីរ​បាន​ត្រឹម​ស្មើគ្នា ០-០ ​ប៉ុណ្ណោះ។ ចូលដល់តង់២ វិញ ក្រុម​ប៉ាគីស្ថាន មាន​ឱកាស​ល្អ​ច្រើន​សម្រាប់​ការ​រក​គ្រាប់​បាល់ ប៉ុន្តែ​ពួកគេ​ធ្វើ​មិន​បាន​សម្រេច។ ខណៈ​ដែល​ខាង​កម្ពុជា​វិញ​នៅ​នាទី​៨២ ក៏បាន​ទម្លាយ​សំណាញ់​ទី​សម្រេច ដោយ​កីឡាករ សៀង ចន្ធា ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ រីករាយ យ៉ាង ខ្លាំង។ ឆ្លងកាត់តែ២នាទីប៉ុណ្ណោះ ក្រោយពីគ្រាប់ទី១ ក្រុមកម្ពុជា​ក៏រក​បាន​​១​គ្រាប់​ទៀត ដោយ​ គួច សុគុម្ភៈ ធ្វើ​បាន​សម្រេច ក្រោយ​ពី​ញ៉ាក់​ដាច់​ខ្សែ​ការពារ​ប៉ាគីស្ថាន​បាន​យ៉ាង​ល្អ។ ចប់​ការ​ប្រកួត​ គោ​ព្រៃ​កម្ពុជា ឈ្នះ​ក្នុង​លទ្ធផល ​២-០ លើ​ក្រុម​ប៉ាគីស្ថាន។

ក្រោយ​ចប់​ការ​ប្រកួត ​លោក Felix ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​កម្ពុជា ​បាន​បញ្ជាក់​ថា​នេះ​ជា​ការ​ប្រកួត​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​រីករាយ​ជាមួយ​ជ័យជម្នះ។ នេះ​ក៏​ជា​ទម្រង់​លេង បាល់ទាត់​មួយ​ដែល​លោក​ចង់​ឱ្យ​ក្រុម​កម្ពុជា​លេង​ផង​ដែរ។ លោក​ក៏​បាន​អរគុណ​ដល់​កីឡាករ អ្នក​គាំទ្រ​ដែល​បាន​មក​លើក​ទឹក​ចិត្ត​ទាំង​ភ្លៀង​នេះ៕

អត្ថបទ៖ មុន្នីរម្យ