ប្រពន្ធប្រធានាធិបតីអាមេរិកបាក់សម្រស់ ត្រូវគេសើចចំអកដោយសារតែពាក់មួកថាសហោះ
- 2019-06-07 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធប្រធានាធិបតីអាមេរិកបាក់សម្រស់ ត្រូវគេសើចចំអកដោយសារតែពាក់មួកថាសហោះ
ចន្លោះមិនឃើញ
ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចជាមួយនឹងស្វាមីនៅប្រទេសអង់គ្លេស អ្នកស្រីMelania Trump បានទទួលពាក្យសរសើរជាច្រើនទៅលើសម្លៀកបំពាក់បែប High Class ដែលស្លៀកនៅលើខ្លួន។ ក្នុងនាមជា First Lady មួយរូប នៃសហរដ្ឋអាមេរិក អ្នកស្រីតែងតែ ជ្រើសរើសម៉ូដសម្លៀកបំពាក់ទាន់សម័យថ្លៃថ្នូរ បែបអភិជន និងសមរម្យទៅតាមប្រពៃណីប្រទេសនិមួយៗ។
យ៉ាងណាមិញ បើក្រឡេកមកមើល ស្ទីលសម្លៀកបំពាក់ដែល Melania Trump ស្លៀកចុងក្រោយគេ នៅប្រទេសអង់គ្លេសនេះវិញ បានធ្វើឲ្យមហាជនផ្ទុះសំណើចយ៉ាងខ្លាំង ដោយសារតែពាក់មួកម៉ូដដូចថាសហោះ។
យោងតាម Thedailybeast បានបញ្ជាក់ថា ម៉ូដមួយនេះត្រូវបញ្ចប់ក្នុងរយៈពេល៣ថ្ងៃ។ វាបានធ្វើឲ្យភរិយា Donald Trump បាក់សម្រស់ ដោយសារតែមានឆាងធំកំប៉ាង សាច់រឹងជ្រុល និងមានកំពូលខ្លីក្រញិច ដែលមើលទៅដូចជាថាសហោះមកពីភពផ្កាយ។
ទោះជាបែបនេះក្តី Melania Trump នៅតែបានទទួលពិន្ទុល្អ ខាងផ្នែកជ្រើសរើសសម្លៀកបំពាក់ស័ក្តិសមតាមឋានៈនិងកាលៈទេសៈ៕
ចុចអានបន្ត៖