គួរឲ្យរន្ធត់! ក្មេងប្រុសអាយុ ២ឆ្នាំ ត្រូវខ្លារខិនខាំសម្លាប់នៅសួនអាហ្វ្រិកខាងត្បូង

  • 2019-06-09 02:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​អាយុ២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ខ្លា​រខិន​ខាំ​សម្លាប់​នៅ​ឧទ្យានជាតិ Kruger នៃ​ប្រទេស​អាហ្វិ្រក​ខាង​ត្បូង។

យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​គឺ​ជា​កូន​របស់​បុគ្គលិក​ម្នាក់​ក្នុង​សួន ហើយ​ត្រូវ​បាន​ខ្លា​រខិន​សម្លាប់​នៅ​យប់​ថ្ងៃ​អង្គារ។ ក្មេង​ប្រុស​រង​គ្រោះ មាន​ឈ្មោះ Courtney Ntimane ដែល​បាន​ទៅ​លេង​កន្លែង​ស្នាក់​នៅ​របស់​ឪពុក​ក្នុង​សួន​សត្វ។ យោង​តាម​ឪពុក​ក្មេង​ប្រុស​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ ៨​យប់ ខ្លា​រខិន​បាន​ឡើង​តាម​ដើម​ឈើ ហើយ​ផ្លោះ​របង​ចូល​មក​កាន់​កន្លែង​បុគ្គលិក​ស្នាក់​នៅ​ហើយ​សម្លាប់​កូន​ប្រុស​របស់​ខ្លួន​តែ​ម្ដង​ខណៈ​ដែល​ពួកគេ​កំពុង​ញ៉ាំ​អាហារ​ជុំ​គ្នា​នៅ​ខាង​ក្រៅ​បន្ទប់​គេង។

ក្រោយ​កើត​ហេតុ ក្មេង​ប្រុស​រងគ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ Shongwe ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​រូប​គេ​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ ដោយ​ខាង​គ្រូពេទ្យ​បាន​ប្រគល់​សាកសព​ឲ្យ​គ្រួសារ​ដើម្បី​យក​ទៅ​កប់៕

ប្រភព៖ lolwot   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី