ស្ដេចលើទីលានដីក្រហម Nadal លើកពាន French Open លើកទី១២
- 2019-06-10 06:43:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដេចលើទីលានដីក្រហម Nadal លើកពាន French Open លើកទី១២
ចន្លោះមិនឃើញ
Rafael Nadal បានក្លាយជាម្ចាស់ជើងឯក French Open ជាលើកទី១២ក្នុងអាជីពវាយកូនបាល់របស់ខ្លួនបន្ទាប់ពីយកឈ្នះ Dominic Thiem កាលពីម្សិលមិញ។
ការប្រកួតនៅទឹកដីបារាំងស្ដេចវាយកូនបាល់លើទីលានដីក្រហមរូបនេះបានប្រើពេលវេលា៤សិតដើម្បីយកឈ្នះ Dominic មកពីប្រទេសអូទ្រីសដោយលទ្ធផល៦-៣ ៥-៧ ៦-១ និង ៦-១។ កីឡាករកាន់ចំណាត់ថ្នាក់លេខ២ពិភពលោករូបនេះគឺជាជើងឯកចាស់កាលពីឆ្នាំទៅ និងនៅឆ្នាំ២០១៧។
Nadal ឈ្នះ French Open លើកដំបូងក្នុងឆ្នាំ២០០៥ រួចបន្តឈ្នះ ជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០១៩នេះ។ ក្រៅពីនោះរូបគេក៏ធ្លាប់ឈ្នះ Grand Slam ធំៗផ្សេងទៀតដែរដូចជា Australian Open ម្ដង, Wimbledon ២ដង និង US Open ៣ដង៕