ពានយុវជន១០០ក្រុមរបស់អង្គការ ផ្កាយសមុទ្រ បិទរដូវកាលហើយ
- 2019-06-12 07:16:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានយុវជន១០០ក្រុមរបស់អង្គការ ផ្កាយសមុទ្រ បិទរដូវកាលហើយ
ចន្លោះមិនឃើញ
កម្មវិធីប្រកួត AIA-ISF Youth League ឆ្នាំ២០១៧-១៨ (U10 U14 U18) មានក្រុមចូលរួម១០០ក្រុម បានបិទបញ្ចប់កម្មវិធីប្រកួតហើយកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ការប្រកួតលីគខាងលើនេះ ខុសប្លែកពីការប្រកួតលីគដទៃទៀត ពោលគឺពួកគេបានអនុញ្ញាតឱ្យកុមារមានជីវភាពលំបាក និងងាយរងគ្រោះបានចូលលេង និងមកពីបណ្ដាអង្គការនានាផងដែរ។ លោក Leo Brogan សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការផ្កាយសមុទ្របាននិយាយថានេះជាការប្រកួតលីគយុវជនមួយដែលបានបង្កើតឡើង ដើម្បីអភិវឌ្ឍថ្នាលយុវជន។ មួយវិញទៀត ការបានចាប់ដៃគូជាមួយ AIA គឺអាចជួយផ្លាស់ប្ដូរជីវិតរបស់កុមាររាប់ពាន់នាក់តាមរយៈការលេងកីឡានេះ។
ដោយឡែក លោកស្រី Pauline Teoh ថ្នាក់ដឹកនាំ AIA នៅកម្ពុជា បានបញ្ជាក់ក្នុងឱកាសបិទពានរង្វាន់ខាងលើដែរថា៖ “ការបង្កើតពានរង្វាន់នេះរបស់អង្គការផ្កាយសមុទ្រ និងបានចូលរួមជួយជ្រោមជ្រែងគឺជារឿងពិសេសនិងមោទនភាពណាស់សម្រាប់ AIA ។ ទាំងនេះផ្តល់តម្លៃដ៏សំខាន់ទៅលើការប្ដេជ្ញារបស់យើង ក្នុងការជួយប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានឲ្យបានរស់នៅមានសុខភាពល្អ ចាប់តាំងពីវ័យក្មេង”។
ការប្រកួតបិទពានរង្វាន់ខាងលើនេះ ក៏មានការចូលរួមពីសំណាក់ក្រុមកីឡាកររបស់ព្រះខ័នរាជស្វាយរៀង និងថ្នាក់ដឹកនាំរបស់សហព័ន្ធបាល់ទាត់កម្ពុជាចូលរួមអបអរផងដែរ៕