មាន​ការ​សង្ស័យ​ថា​ Mbappe​ អាច​ទៅ​លេង​ឲ្យ​ Liverpool រដូវ​កាល​ថ្មី?

  • 2019-06-19 02:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe បាន​ផ្ដល់​​ក្ដី​សង្ឃឹម​ឲ្យ​អ្នក​គាំទ្រ​ Liverpool ត្រេកអរ​មិន​ស្ទើរ​តាម​រយៈ​សកម្មភាព​របស់​ខ្លួន​លើ​ Instagram ដែល​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ថា​រូប​គេ​អាច​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ម្ចាស់​ជើង​ឯក​អឺរ៉ុប​រដូវ​កាល​ថ្មី​នេះ។​​

សកម្មភាព​៣​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ាន់​ស្មាន​ថា​កីឡាករ​រូប​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ Liverpool។ ទី​មួយ​គឺ​ Mbappe បាន​ទៅ​ជួប​នឹង​កីឡាករ​បាល់បោះ​​ LeBron James ជា​អ្នក​គាំទ្រ​ និង​ជា​ម្ចាស់​ហ៊ុន​ម្នាក់​របស់​ក្លឹប​ Liverpool។

កីឡាករ​វ័យ​២០​ឆ្នាំ​បាន​ Follow កីឡាករ​ និង​អតីត​កីឡាករ​ Liverpool ជា​ច្រើន​នាក់​នៅ​លើ​ Instagram ដូចជា Fabinho, Mohamed Salah, Coutinho, Steven Gerrard និង​ Luis Suarez ហើយ​រូប​គេ​ក៏​បាន​ Follow ខ្សែ​បម្រើ​ Nabil Fekir និង​ Memphis Depay ផងដែរ​ ដែល​អ្នក​ទាំង​ពីរត្រូវ​ក្លឹប​រហស្សនាម​ហង្ស​ក្រហម​កំពុង​តាម​ទិញ។​

តម្រុយ​ចុង​ក្រោយ​១​ទៀត​គឺ​ Mbappe បាន​បង្ហោះ Story លើ​ Instagram ថា​ "Soon” មាន​ន័យ​ថា​ ឆាប់ៗ​នេះ​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ គិត​ថា​រូប​គេ​ចង់​ចាកចេញ​ពី​ Paris Saint Germain ទៅ​ Liverpool។ យ៉ាង​ណា​ម្ចាស់​ក្លឹប​ PSG លោក​ Nasser Al-Khelaifi បាន​និយាយ​ថា ២០០%​ គឺ Mbappe មិន​ចាកចេញ​ពី​ក្លឹប​ដាច់​ខាត៕ ​

ប្រភព៖ Mirror   ប្រែសម្រួល៖ រ័ត្ន