បើកកកាយអារម្មណ៍ពិតនិស្សិតចម្រុះជាតិសាសន៍ក្រោយមករៀននៅសិង្ហបុរី (មានវីដេអូ)

  • 2019-06-22 05:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ត​ការ​សិក្សា​នៅ​សិង្ហបុរី ​គឺ​ជា​ក្តី​ស្រមៃ​របស់​យុវជន​ជា​ច្រើន​នៅ​កម្ពុជា ព្រោះ​ក្រៅ​ពី​អាច​ទទួល​បាន​ការ​អប់រំ​ដ៏​មាន​គុណភាព​លំដាប់​ពិភព​លោក​មិន​ចាញ់​បណ្តា​បច្ឆិម​ប្រទេស និង​សញ្ញាប័ត្រ​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​ទូទាំង​ពិភព​លោក​​ហើយ សិស្ស​និស្សិត​អាច​រៀន និង​ប្រើ​ប្រាស់​បាន​ទាំង​ភាសា​ចិន និង​អង់គ្លេស ​អាច​ដក​ពិសោធន៍​ការ​រស់​នៅ​យ៉ាង​ទំនើប​ចម្រុះ​វប្បធម៌ និង​ជាតិសាសន៍ និង​ឯករាជ្យ​ភាព ដែល​មិន​អាច​រក​បាន​នៅ​ប្រទេស​ផ្សេង។

តោះ! មក​ដឹង​ពី​មូល​ហេតុ​ដែល​និស្សិត​ជាតិ​សាសន៍​ផ្សេងៗគ្នា​ជា​ច្រើន​​ជ្រើសរើស​ចូល​រៀន​នៅ SIM Global Education

សំនួរ ៖ ហេតុអ្វីបានជាអ្នកជ្រើសរើសយកប្រទេសសិង្ហបុរីនិង SIM ជាពិសេស?

និស្សិត​ភូមា ឈ្មោះ Eaint Thu Thu Aung រៀន​ជំនាញ គ្រប់​គ្រង​នៅ​សាកល​វិទ្យា​គ្រប់​គ្រង​សិង្ហបុរី SIM បាន​ឲ្យដឹង​ថា​៖ «ពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ត្រូវ​រៀន​បន្ត​នៅ​បរទេស ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​បាន​គិត​ដល់​ប្រទេស​ជាច្រើន​ល្បីៗ ដូចជា​ អូស្ត្រាលី អង់គ្លេស និង​សហរដ្ឋអាមេរិក​ជា​ដើម។ តែ​ក្រោយ​មក​យើង​បាន​ដឹង​ថា​រៀន​នៅ​សិង្ហបុរី​ មាន​តម្លៃ​សមរម្យ​ទាំង​ថ្លៃ​សិក្សា និង​ថ្លៃ​រស់​នៅ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ទាំង​នោះ ខណៈ​វិស័យ​អប់រំ​សិង្ហបុរី​ក៏​ស្ថិត​នៅ​ជួរ​មុខ​គេ​មួយ​លំដាប់​ពិភពលោក​ដែរ​»។

ទី​នេះ​មិន​ត្រឹម​តែ​ជា​ទីក្រុង​ជឿនលឿន ​ស្រស់​ស្អាត​ និង​រស់​រវើក​នោះ​ទេ វា​ថែម​ទាំង​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​​សម្រាប់​ការ​រស់​នៅ ដោយ​មាន​អត្រា​បទល្មើស​ទាប​ខ្លាំង​បំផុត។ Eaint Thu Thu Aung បញ្ជាក់​បន្ថែម។

រីឯ Kim Ji Won និស្សិត​កូរ៉េ​ខាង​ត្បូង​រៀន​ជំនាញ រដ្ឋ​បាល​អាជីវកម្ម (Business Administration) កម្មវិធី​សិក្សា​នៃ​សាកលវិទ្យាល័យ Buffalo បាន​ឲ្យ​ដឹង​ថា​៖ «ឪពុក​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ទៅ​រៀន​បន្ត​នៅ​ចិន ឯ​ម្តាយ​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក។ ទីបំផុត​ពួក​គាត់​ក៏​បាន​សម្រួល​គ្នា​សម្រេច​ឲ្យ​ខ្ញុំ​មក​រៀន​នៅ​សិង្ហបុរី​វិញ ដោយ​សារ​ទីនេះ ខ្ញុំ​អាច​រៀន​បាន​ទាំង​ភាសា​ចិន និង​អង់គ្លេស។ មួយវិញទៀត​ ទីនេះ​នៅ​ជិត​ស្រុក​កំណើត​ខ្ញុំ​ផង​»។

សំនួរ​ ៖ តើអ្នកចូលចិត្តអ្វីចំពោះ​ SIM?

និស្សិត​កម្ពុជា​មួយ​រូប​ឈ្មោះ ងី ហុយ លីន រៀន​ជំនាញ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​នៃ​មហាវិទ្យាល័យ​ក្រុង​ឡុង បាន​ឲ្យដឹង​ពី​មូល​ហេតុ​ដែល​ខ្លួន​ចូលចិត្ត​រៀន​នៅ SIM ថា៖ «ខ្ញុំ​មាន​មិត្ត​ភក្តិ​បរទេស​ជាច្រើន​​ជាតិសាសន៍​ ដែល​យើង​តែង​​ចែក​រំលែក​ការ​គិត និង​ចំណេះ​ដឹង​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រៀន​សូត្រ​បាន​ច្រើន​ពី​វប្បធម៌​ផ្សេង​»។

«​សាស្ត្រាចារ្យ​ពិតជា​មាន​ជំនាញ​ជ្រៅ​ជ្រះ និង​បង្រៀន​បាន​ល្អ មិន​ឲ្យ​យើង​ធុញ​ទ្រាន់​ឡើយ។ ពិសេស​លោក​តែង​​យក​ចិត្ត​ទុកដាក់​ពន្យល់​ ណែនាំ និង​បកស្រាយ​រាល់​ចម្ងល់​របស់​យើង​បាន​យ៉ាង​ល្អ។ ចំណែក​បុគ្គលិក​នៅ​សាលា​ក៏​​រួសរាយ​រាក់ទាក់​ណាស់​ដែរ ហើយ​ជួយ​យើង​ច្រើន​ណាស់​ ដើម្បី​ឲ្យ​ប្រាកដ​ថា​យើង​អាច​សម្រប​ខ្លួន​បាន​ល្អ​ក្នុង​ការ​រស់​នៅ​សិង្ហបុរី និង​កក់​ក្តៅ​​ចូល​រៀន​នៅ SIM »។ កញ្ញា​បញ្ជាក់​បន្ថែម។​​​​

ហុយ លីន បន្ត​ថា៖ «ខ្ញុំ​ចូល​ចិត្ត​បរិយាកាស​ និង​ការ​រៀប​ចំ​គ្រប់​បែប​យ៉ាង​នៅ SIM ដូចជា កន្លែង​ហាត់​កីឡា​, ទី​ពិសោធន៍ ( Lab) , សាល​ប្រឡង​ ( Exam Hall) , សាល​បញ្ចប់​ការ​សិក្សា (graduation hall) , សាល​សម្រាប់​រៀប​ចំ​កម្មវិធី​ផ្សេងៗ (Multipurpose hall), មហោស្រព និង​ថ្នាក់រៀន​ទំហំ​ផ្សេងៗគ្នា​ជា​ច្រើន។ បរិយាកាស​គ្រប់​ជ្រុង​ក្នុង​បរិវេណ​សាលា​នេះ​ សុទ្ធ​តែ​ជំរុញ​ដល់​ការ​រៀន​សូត្រ​ទាំង​អស់​»។

សំនួរ​៖ តើ​រៀន​នៅ​ SIM អ្នក​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

និស្សិត​ខ្មែរ ឈ្មោះ ចាន់​សុវណ្ណ រៀន​ថ្នាក់​អនុបណ្ឌិត ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ កម្មវិធី​របស់​សាកលវិទ្យាល័យ Grenoble Ecole de Management បាន​ឲ្យ​ដឹង​ថា​ ៖ « ចូល​រៀន​នៅ​ SIM- GEM ធ្វើ​ឲ្យ​ការ​យល់​ដឹង​ពី​ជំនាញ​ផ្សេងៗ ក្នុង​បរិបទ ពាណិជ្ជកម្ម​អន្តរជាតិ កាន់​តែ​ទូលំ​ទូលាយ និង​ប្រសើរ​ឡើង​ច្រើន មិនថា​ជា​ ភូមិសាស្ត្រ​នយោបាយ​ ប្រតិបត្តិការ និង ការ​គ្រប់​គ្រង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់ ​ឬ​ហិរញ្ញវត្ថុ​សាជីវកម្ម​ជា​ដើម»។

«មិនតែប៉ុណ្ណោះ ថ្នាក់​រៀន​ខ្ញុំ​មាន​មិត្ត​រួម​ថ្នាក់​ជាតិ​សាសន៍​ផ្សេង​ៗ​គ្នា ដែល​អាច​ឲ្យ​ខ្ញុំ​ស្វែង​យល់​ពី​វប្បធម៌​ជា​ច្រើន និង​បាន​រៀន​សូត្រ​ភាសា​ថ្មីៗ ដែល​ខ្ញុំ​យល់​ថា​នេះ​ជា​អត្ថប្រយោជន៍​បន្ថែម​មួយ​»។ លោក​បញ្ជាក់​បន្ថែម។

និស្សិត​ភូមា Hnin A kery រៀន​វគ្គ​គ្រប់​គ្រង​ បាន​ឲ្យ​ដឹង​ថា ៖ « SIM បាន​ជួយ​ខ្ញុំ​ចេញ​ពី Comfort Zone ហើយ​​ហ៊ាន​ទទួល​យក​ការ​ប្រឈម​ថ្មីៗ ដើម្បី​ជំរុញ​ខ្លួន​ឯង​ឲ្យ​មាន​ការ​អភិវឌ្ឍ។ ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ដែល​ចូល​រួម​សង្គម​ច្រើន​ជាង​មុន និង​បាន​រៀនសូត្រ​ពី​វប្បធម៌ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ផ្សេង​គ្នា​ជាច្រើន។ ប្រព័ន្ធ​អប់រំ​ដ៏​ពេញ​លេញ​នេះ​បាន​បង្រៀន​ខ្ញុំ​ពី​របៀប​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​សិក្សា​ និង​សកម្មភាព​ចាំ​បាច់ ដែល​ខ្ញុំ​ត្រូវ​មាន​សម្រាប់​អនាគត»។

ធានា​ម៉ា​ជក់​ចិត្ត តោះ! មើល​វីដេអូ​ទាំង​អស់​គ្នា​៖

អត្ថបទ៖ លីដា