​ភ្នំពេញ​ក្រោន ​នឹង​បើក​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ក្រុម Tiger ​ល្ងាច​នេះ​

  • 2019-06-22 00:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ភ្នំពេញ​ក្រោន ​នឹង​បើក​កីឡដ្ឋាន Smrt RSN ​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ Angkor Tiger ​នៅ​ម៉ោង​៦​ល្ងាច​នេះ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១២។

ភ្នំពេញ​ក្រោន ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ​ដោយ​មាន​១៨​ពិន្ទុ​ឆ្លង​កាត់​១១​ប្រកួត។ ​ប្រកួត​ចុង​ក្រោយ​របស់​គេ ​ទើប​តែ​យក​ឈ្នះ​លើ​ក្រុម​អគ្គិសនី​ ៥-០ ​ស្រប​ពេល​ខាង Tiger វិញ ​បច្ចុប្បន្ន​ឈរ​នៅ​លេខ​៣​ក្នុង​តារាង​មាន​២៤​ពិន្ទុ​ឆ្លង​កាត់​១១​ប្រកួត​ដូច​គ្នា។ ប្រកួត​ចុង​ក្រោយ​របស់ Tiger បាន​យក​ឈ្នះ​លើ​ក្រុម​គិរី​វង់​សែន​ជ័យ ២-០។

​សម្រាប់​៥​ប្រកួត​ចុង​ក្រោយ​នេះ ​ក្រុម​ទាំង​ពីរ​ខាង​លើ​ស្មើ​ម្ដង ​និង​ចាញ់​២ ​ស្មើ​២​ដូច​គ្នា។ ដោយ​ប្រកួត​ចុង​ក្រោយ​នេះ ​នៅ RSN ​ដែរ ​ក្រុម​ភ្នំពេញ​ក្រោន ​ចាញ់​ក្រុម Angkor Tiger ​ដល់ ៤-០ ​ឯ​ណោះ។ ក្រុម​ទាំង​ពីរ​នេះ ​៥​ប្រកួត​កន្លង​មក តែងតែ​ធ្លាយ​គ្រាប់​បាល់​មិន​ក្រោម​៣​គ្រាប់​ឡើយ។

ក្នុង​ល្ងាច​ថ្ងៃ​សៅរ​នេះ​ដែរ ​ក៏​មាន​២​គូ​ទៀត​ប្រកួត​ដែរ គឺ​ក្រុម​អាស៊ីអឺរ៉ុប​ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​ម៉ោង​៣:៣០​នាទី ​និង​ក្រុម​អគ្គិសនី​កម្ពុជា ​ប៉ះ​ក្រុម​ក្រសួង​ការពារ​ជាតិ​នៅ​ម៉ោង​៣:៣០​នាទី​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម