អាថ៍កំបាំង១១យ៉ាង ដែលអ្នកកម្រដឹងអំពីសត្វប្រជៀវ
- សៅរ៍, 29 មិថុនា 2019 01:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៍កំបាំង១១យ៉ាង ដែលអ្នកកម្រដឹងអំពីសត្វប្រជៀវ
ចន្លោះមិនឃើញ
ប្រជៀវមើលទៅដូចជាគួរឲ្យខ្លាចបន្តិច ប៉ុន្តែថនិកសត្វ (សត្វចិញ្ចឹមកូនដោយទឹកដោះ) អាចហោះបាននេះ មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវិតពួកវាផ្ទាល់ និង សម្រាប់មនុស្ស។
ខាងក្រោមនេះគឺជាការពិតចំនួន ១១ អំពីសត្វដែលភាគច្រើនមនុស្សមិនសូវដឹងពីពួកវា៖
១ ប្រចៀវមានប្រមាណ២០%ក្នុងចំណោមថនិកសត្វទាំងអស់
ក្នុងចំណោមអំបូរប្រចៀវជាង ១,២០០ប្រភេទ ដែលមានជ្រឹងជាដើម សត្វប្រចៀវជាថនិកសត្វមានចំនួនច្រើនក្រុមជាងគេគឺប្រមាណ២០%ក្នុងចំណោមថនិកសត្វទាំងអស់ លើកលែងតែថនិកសត្វក្នុងក្រុមពពួកកកេរដូចជាកណ្តុរ កំប្រុកជាដើមដែលមានជាង ២,២៧៧ ប្រភេទស្មើនឹង ៤០%នៃថនិកសត្វទាំងអស់ ដែលធ្វើឲ្យអំបូរនេះមានច្រើនក្រុមជាងអំបូរប្រចៀវ។
២ ប្រចៀវរស់នៅគ្រប់កន្លែងលើផែនដី លើកលែងតែ២កន្លែង
ប្រចៀវរស់នៅគ្រប់ទីកន្លែងមិនថារូងភ្នំ ឬ អាគារឡើយ លើកលែងតែទ្វីបអាកទិច និង អាត្លង់ទិចដែលត្រជាក់ខ្លាំង។ គ្រាន់តែនៅសហរដ្ឋអាមេរិកមួយមានអំបូរប្រចៀវប្រមាណ ៤៥ ប្រភេទក្នុងចំណោម ១,២០០ប្រភេទរស់នៅទៅហើយ។
៣ ប្រចៀវប្រើរលកសំលេងដើម្បីគេចឧបសគ្គ
ពួកវាប្រើរលកសំលេងនៅពេលហោះហើរ ពោលគឺនៅពេលមានសត្វល្អិត ឬ របស់អ្វីមួយតូចល្អិតសូម្បីប៉ុនសរសៃសក់មនុស្សនៅជិតខ្លួនវាក៏សមត្ថភាពរលកសម្លេងដ៏ល្អរបស់វានឹងផ្តល់ sensor (រំញោច) ឲ្យវាដឹងភ្លាម។
៤ ប្រចៀវជួយមនុស្សសន្សំលុយរាប់ពាន់លានឲ្យមនុស្សនៅក្នុងវិស័យកសិកម្ម
ប្រចៀវអាចស៊ីសត្វល្អិតបានដល់ទៅ ៦០០ ប្រភេទក្នុង១ម៉ោង ដូច្នេះអាចម៍របស់វាល្អបំផុតសម្រាប់កសិកម្ម ព្រមទាំងវាមានតួនាទីសម្លាប់សត្វល្អិតចង្រៃ។
៥ ការបន្តពូជ
សត្វខ្លះក្នុងអំបូរប្រចៀវការរួមភេទនឹងកើតមានឡើងនៅរដូវស្លឹកឈើជ្រុះ ប៉ុន្តែសត្វញីនឹងរក្សាមេជីវិតឈ្មោលនៅក្នុងបំពង់បន្តពូជរបស់វារហូតដល់រដូវស្លឹកផ្ការីក ក្នុងការអភិវឌ្ឍទៅជាកូន។
៦ ប្រចៀវជញ្ជក់ឈាម
ផ្ទុយទៅនឹងជំនឿបិសាចជញ្ជក់ឈាម អំបូរប្រចៀវខ្លះនឹងប្រើធ្មេញដ៏ស្រួចរបស់វាខាំសត្វដែលកំពុងដេកលក់ ហើយបឺតឈាមដែលចេញពីដំបៅនោះប៉ុណ្ណោះ។ ជាមធ្យមវាត្រូវការឈាមប្រហែលតែ២ស្លាបព្រាបាយប៉ុណ្ណោះក្នុង១ថ្ងៃ ដែលចំនួននេះនឹងមិនអាចប៉ះពាល់ដល់សត្វដែលវាខាំឡើយ។
៧ អំបូរប្រចៀវខ្លះចូលចិត្តម្ហូបបួស
ប្រហែល៧០% នៃអំបូរប្រចៀវស៊ីសត្វល្អិត លើកលែងតែមួយភាគតូច ដែលផឹកឈាម ឬ បរិភោគត្រី ក្រៅពីនោះដូចជាជ្រឹង ចូលចិត្តម្ហូបបួសដូចជាផ្លែឈើ និង លំអងផ្កាជាដើម។
៨ ប្រចៀវព្យួរខ្លួនដាំក្បាលចុះក្រោមដើម្បីរក្សាថាមពល
ប្រសិនបើមនុស្សដាំក្បាយចុះរាប់ម៉ោង ច្បាស់ជាឈាមច្រាលក្រហមពេញធ្វើឲ្យងងឹតមុខឈឹងជាមិនខាង ប៉ុន្តែប្រចៀវការធ្វើបែបនេះគឺដើម្បីរក្សាថាមពល។ សរសៃវ៉ែននៃឈាមរបស់មនុស្សរត់ពីលើទៅក្រោមនិងគ្រប់សរីរាង្គ ប៉ុន្តែចលនាឈាមរត់ក្នុងខ្លួនប្រចៀវផ្ទុយពីមនុស្ស ដូច្នោះហើយទើបវាដេកសំយ៉ុងក្បាលចុះក្រោម។
៩ ប្រចៀវគឺជាថនិកសត្វតែមួយគត់ដែលអាចហោះបាន
ក្នុងចំណោមអំបូរថនិកសត្វរាប់ពាន់ប្រភេទ ((សត្វចិញ្ចឹមកូនដោយទឹកដោះ) ប្រចៀវគឺជាថនិកសត្វតែមួយគត់ដែលអាចហោះបាន។
១០ អំបូរប្រចៀវខ្លះអាយុវែងជាងមនុស្សទៀត
ការសិក្សាឆ្នាំ២០១៩មួយដែលបានចុះផ្សាយដោយ Mother nature network បាននិយាយថាអំបូរប្រចៀវ Brandt ដែលមានទម្ងន់ពី ៤ ទៅ ៨ក្រាម អាចរស់បានរហូតដល់ទៅ៤០ឆ្នាំ។
១១ ប្រចៀវចែករំលែកផ្ទះរបស់វាជាមួយប្រចៀវរាប់ពាន់ក្បាលទៀត
អាណានិគមប្រចៀវដ៏ធំបំផុតលើលោកគឺនៅរូងភ្នំ racken Bat នៅក្នុងរដ្ឋ Texas ដែលមានប្រចៀវចំនួន ២០ លានក្បាល។ ក្នុងរយៈពេល១យប់ អាណានិគមទាំងមូលនេះអាចស៊ីសត្វល្អិតរហូតដល់ទៅ ២០០ តោនឯណោះ៕
អាន៖ តុលាការឥណ្ឌាបណ្ដេញកុលសម្ព័ន្ធជិត១លាននាក់ពីលំនៅឋាន ព្រោះចង់រក្សាសត្វព្រៃ