ថ្ងៃនេះ ទេព រិនដារ៉ូ សម្រេចចិត្ដចាក់វ៉ាក់សាំង ជាមួយពាក្យក្រើនរំលឹកចំពោះហ្វេនៗ

  • 2025-05-20 07:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនដែលអល់អែកក្នុងការបំពេញកាព្វកិច្ចការពារខ្លួន និងមនុស្សជុំវិញខ្លួនពីជំងឺដង្កាត់ផ្សេងៗ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ តារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ សម្រេចចិត្ដចាក់វ៉ាក់រំលឹកដូស នៃជំងឺកូវីដ-១៩ ខណៈជំងឺនេះត្រូវបានមន្ដ្រីជំនាញសុខាភិបាលរកឃើញថា វាបានបំប្លែងខ្លួនថ្មី ហើយកំពុងរីកសាយភាយនៅបណ្ដាប្រទេសជាច្រើន។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក ទេព រិនដារ៉ូ និយាយថា៖ “ដោយមានផ្ទុះឡើងវិញកូវីត-១៩ ថ្ងៃនេះក៏សំរេចចិត្តមកចាក់វ៉ាក់សាំង កូវីត១៩ លើកទី៦ នៅមណ្ឌលសុខភាពទឹកថ្លា។ រួមគ្នាទប់ស្កាត់ការឆ្លងរាលដាលកូវីត១៩ ទាំងអស់គ្នា បងប្អូនរួមជាតិជាទីស្នេហា”។

ទាក់ទងនឹងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះ ក៏ទើបឆ្លងដល់តារាចម្រៀង ខេម ហើយទើបព្យាបាលជាសះស្បើយកាលពីពេលថ្មីៗ។ ខេម ក៏ធ្លាប់និយាយចេញពីលើគ្រែពេទ្យទាំងដែលខ្លួននៅមិនទាន់ជាសះស្បើយថា មេរោគបំប្លែងខ្លួនថ្មីនេះ តែបានឆ្លងចូលក្នុងខ្លួនហើយ គឺពិបាកទ្រាំណាស់ ហើយទាមទារឲ្យមានការយកចិត្ដទុកដាក់ខ្ពស់។

ទាក់ទងបញ្ហានេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសមួយដោយបញ្ជាក់ថា សម្រាប់កម្ពុជា ត្រូវបានគេរកឃើញករណីឆ្លងដោយកន្លែង នៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីឈ្មោះ JN.1 LINAGES។ ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដានជំងឺកូវីដ-១៩ថ្មី ក្រសួងបានជំរុញការចាក់វ៉ាក់សាំងរំលឹករៀងរាល់ ៦ខែម្ដងតាមគោលការណ៍ដល់ប្រជាជនចាប់ពីអាយុ១២ឆ្នាំឡើង ជាពិសេសសម្រាប់ជនវ័យចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ៕

សំ​ ណាង