អតីត​គ្រូ Honda ​នឹង​ទៅ​ដឹក​នាំ​ក្រុម​ថៃ ​ទទួល​បាន​៣០​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ

  • 2019-07-02 03:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ថៃ​បាន​ប្រកាស​តែងតាំង​គ្រូ​បង្វឹក​ថ្មី​ហើយ ​ជា​ជន​ជាតិ​ជប៉ុន​ឈ្មោះ​ថា ​Akira Nishino ​ដែល​ជា​អតីត​គ្រូ​បង្វឹក​ដឹក​នាំ​ក្រុម​ជប៉ុន​លេង World Cup 2018 ​កន្លង​ទៅ។

អតីត​អ្នក​ចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិ​ជប៉ុន លោក Akira Nishino បាន​យល់ព្រម​ជាផ្លូវការ​ក្នុងការ​មកធ្វើជា​គ្រូបង្គោល​ក្រុមជម្រើសជាតិ​ឈុតធំ និង​ឈុត U23 របស់​ថៃ​ហើយ។ នេះបើ​តាមការ​ប្រកាស​របស់​សមាគម​បាល់ទាត់​ថៃ កាលពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៩។

សម្រាប់​ការ​មក​ដឹក​នាំ​ក្រុម​នេះ​ដែរ ​លោក​នឹង​ទទួល​បាន​តម្លៃ​ពលកម្ម​៣០​ម៉ឺន​ដុល្លារ​ឯ​ណោះ ​ក្នុង​១​ខែ ដែល​នេះ​គឺ​ជា​តម្លៃ​ពលកម្ម​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ថៃ​ហើយ។ ​លោក Akira ​នឹង​ដឹក​នាំ​ក្រុម​ថៃ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន និង​ AFC U23 Championship 2020 ដែល​ធ្វើឡើង​នៅ​ប្រទេសថៃ​ផងដែរ៕

អត្ថបទ៖ មុន្នីរម្យ