Yaya Toure វិល​មក​បាល់ទាត់​វិញ​ហើយ ក្រោយ​អត់​ក្លឹប​លេង​តាំង​ពី​ខែ​ធ្នូ

  • 2019-07-03 13:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ Yaya Toure បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​លីគ​លំដាប់​ទី​២ នៃ​ប្រទេស​ចិន​គឺ​ក្លឹប Qingdao Huanghai។

កីឡាករ​រូប​នេះ​ខកខាន​លេង​តាំង​ពី​ខែ​ធ្នូ ឆ្នាំ២០១៨ បន្ទាប់​ពី​បញ្ចប់​កុងត្រា​ជាមួយ​ក្លឹប​ក្រិក​ Olympiakos។

ខ្សែ​បម្រើ​វ័យ ៣៦​ឆ្នាំ​រូប​នេះ បាន​បដិសេធ​ការ​អះអាង​របស់​ភ្នាក់ងារ​របស់​ខ្លួន ដែល​លើកឡើង​ថា​ រូប​ព្យួរ​ស្បែកជើង​ពី​កីឡា​បាល់ទាត់។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " តាំង​ពី​ផ្ដើម​អាជីព​របស់​ខ្ញុំ ខ្ញុំ​ចូលចិត្ត​ការ​ប្រកួតប្រជែង ហើយ​ពេល​នេះ​ខ្ញុំ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ជាមួយ​នឹង​ក្លឹប Qingdao Huanghai “ ។

ក្នុង​សប្ដាហ៍​នេះ​ដែរ គេ​សង្កេត​ឃើញ​អតីត​អ្នក​ចាត់ការ​ក្លឹប Newcastle United លោក Rafael Benitez ទៅ​ដឹកនាំ​ក្លឹប​លីគ​កំពូល​ចិន Dalian Yifang៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី