បន្ទោបង់ និងបត់ជើងក្នុងសាទែនទឹករួមដើម្បីសងសឹកអ្នកជិតខាង
- ច័ន្ទ, 8 កក្កដា 2019 09:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទោបង់ និងបត់ជើងក្នុងសាទែនទឹករួមដើម្បីសងសឹកអ្នកជិតខាង
ចន្លោះមិនឃើញ
បុរសវ័យ៦៩ឆ្នាំមួយរូបនៅកោះតៃវ៉ាន់ត្រូវបានគេរកឃើញថា បានសងសឹកអ្នកជិតខាងរបស់ខ្លួនដោយបត់ជើងតូច និងបត់ជើងធំក្នុងសាទែនទឹកប្រើរួម។
បុរសចំណាស់អាយុ៦៩ឆ្នាំ ត្រកូលលីន បានខឹងនឹងអ្នកជិតខាងរបស់ខ្លួនដែលធ្វើឲ្យលោកបាត់ចំណូល៣៨ដុល្លារមួយខែ ដោយការជួលផ្ទះមួយផ្នែករបស់ខ្លួនឲ្យក្រុមហ៊ុនទូរសព្ទដើម្បីឲ្យគេដាក់បរិក្ខានៅផ្ទះរបស់លោក។ ដោយសារតែលោកលីន មិនដែលប្រាប់ពីកិច្ចសន្យានេះឲ្យអ្នកជិតខាងខ្លួនដឹង ដូចនេះពួកគេក៏រាយការណ៍ឲ្យក្រុមហ៊ុនខាងលើដោះគ្រឿងបរិក្ខាចេញវិញ។
ដើម្បីសងសឹកនឹងអ្នកជិតខាងដែលធ្វើឲ្យលោកបាត់ចំណូលប្រចាំខែនោះ លោកលីនចាប់ផ្ដើមបត់ជើងតូច បត់ជើងធំ និងពេលខ្លះងូតទឹកក្នុងសាទែនទឹកប្រើរួមក្នុងអគារទាំងស្រុងទៀតផង។
សកម្មភាពរបស់លោករបស់ត្រូវបានគេចាប់បាន ក្រោយពេលគេមានអារម្មណ៍ថានៅក្នុងទឹកមានក្លិនចម្លែក រហូតដល់អ្នកខ្លះចាប់ផ្ដើមកើតប្រតិកម្មពីការប្រើទឹកនេះ។ នៅពេលក្រុមគ្រប់គ្រងខុនដូមកឆែកកាមេរ៉ា បានរកឃើញថា ពីកំឡុងឆ្នាំ២០១៧ និង២០១៨ លោកបានដាក់ជណ្ដើរឡើងសាទែនទឹកនេះជាញឹកញាប់។
អ្វីដែលធ្វើឲ្យគេស្ទើរតែមិនជឿនោះគឺ លោកលីនបាននិយាយថា សំណាងល្អហើយដែលអ្នកជិតខាងលោកមិនបានស្លាប់ដោយផឹកទឹកនេះនោះ។ ជាលទ្ធផលលោក ត្រូវពិន័យ៥០០០ដុល្លារ និងដាក់គុកចំនួន២០ខែ៕