ក្រ​សួង​ជូនដំណឹង​អំពី​អាកាសធាតុជាថ្មី​ពី​ថ្ងៃទី​៩ ដល់​១៥ ខែកក្កដា

  • 2019-07-09 01:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធនធាន​ទឹក​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ​តំបន់​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​តិចទៅបង្គួរ និង​តំបន់ខ្លះ​មាន​កម្រិត​ខ្លាំង ហើយ​បាតុភូតផ្គរ​ រន្ទះ និង​ខ្យល់​កន្ត្រាក់នៅ​តែ​បន្ត​កើត​មានពិសេស​នៅ​តំបន់​វាលទំនាប​។

ក្នុង​សេចក្ដីជូនដំណឹង​មួយ​ចុះផ្សាយ​នៅថ្ងៃនេះ ក្រ​សួង​ថា​ខេត្ត​នៅ​ជាប់​មាត់សមុទ្រ​ដូចជា​ខេត្ត​ព្រះសីហនុ និង​កោះកុង​ជាដើម​នឹង​មាន​ភ្លៀង​ធ្លាក់ពី​តិច​ទៅ​មធ្យម។

ចំណែក​ខេត្ត​ ក្រុង​នៅ​តំបន់ទំនាបកណ្ដាល ពាយ័ព្យ និង​ភាគខាង​ជើង​អាច​មាន​ភ្លៀង​ធ្លាក់ពី​កម្រិត​តិច​ទៅ​បង្គួរ និង​តំបន់​ខ្លះ​អាច​មាន​ភ្លៀង​កម្រិត​ខ្លាំង។ ចំណែក​ខេត្ត​នៅ​ទំនាប​ភាគខាង​ក្រោម និង​ជាប់​ព្រំប្រ​ទល់វៀតណាម​អាច​មាន​ភ្លៀង​ធ្លាក់​​ពី​តិច​ទៅ​មធ្យម និង​ខ្លះ​អាច​មាន​កម្រិត​ខ្លាំង។

សម្រាប់បាតុភូត ផ្គរ​ រន្ទះ និង​ខ្យល់កន្ត្រាក់​វិញ​នៅ​បន្តកើតមាន ពិសេស​នៅ​តំបន់​វាល​ទំនាប​។ ក្រសួង​បញ្ជាក់ថា​ការ​ព្យាករណ៍​នេះ​សម្រាប់ពី​ថ្ងៃទី៩ ដល់ទី​១៥ ខែ​កក្កដា ឆ្នាំ២០១៩៕

អត្ថបទ៖ ទូច សុខា