ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រូប​ដ៏​ចាក់​ដោត កំពុង​អុកឡុក​ខ្លាំង​ពេញ​បណ្ដាញ​សង្គម

  • 2019-07-10 07:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​រូប​ថត​បញ្ចប់​ការ​សិក្សា​របស់​និស្សិត​ម្នាក់​ ត្រូវ​បាន​គេ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​ Facebook ដោយ​សារ​តែ​អត្ថន័យ​ដ៏​​ចាក់​ដោត​ជ្រាល​ជ្រៅ​ ដែល​បាន​បង្កប់​នៅ​ក្នុង​នោះ​។

ការ​ពិត​ម្ចាស់​រូបថត​មួយ​នោះ​មាន​ឈ្មោះ​ថា​ Mark Bonnie Salado Wata ទើប​តែ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​វិទ្យាសាស្ត្រ​ជីវសាស្ត្រ​ ពី​សាកលវិទ្យាល័យ​ University of Southeastern Philippines។

លោក​ទើប​តែ​ទទួលសញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាបត្រ​កាល​ពី​ម្សិល​មិញ​នេះ​ឯង​ ហើយ​លោក​បាន​បង្ហោះ​រូប​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ជា​ច្រើន​សន្លឹក​នៅ​លើ​​គណនី​ Facebook របស់​ខ្លួន។​

ក្នុង​ចំណោម​រូបថត​អស់​ទាំង​នេះ​ មាន​រូប​ថត​មួយ​សន្លឹក​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​​ប្រើប្រាស់​ ដោយ​ទទួល​បាន​ការ​ចែក​រំលែក​រហូត​ដល់​ទៅ​ ២ ៤០០០ ដង  និង​ ចំនួន​ Like សរុប​ជាង ៤ ២០០០ ដង​ឯណោះ។ ត្បិត​អី រូបថត​មួយ​សន្លឹក​នោះ​ បាន​ភ្ជាប់​នូវ​ស្នាម​ញញឹម​របស់​ម្ដាយ​មួយ​រូប​ ដែល​ពោរ​ពេញ​ទៅ​ដោយ​មោទនភាព​ចំពោះ​កូន នៅ​ពេល​​​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​៕

រូប​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍

អត្ថបទ៖ អ៊ឹង ម៉េងគង់

អត្ថបទពេញនិយម