Fenerbahce ចង់​បាន​ Ozil តែ​ថា​គ្មាន​លទ្ធភាព​ព្រោះ​ប្រាក់​ឈ្នួល​ខ្ពស់​ពេក​

  • 2019-07-12 04:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fenerbahce ប្រកាស​ជា​ផ្លូវ​ការ​ថា​នឹង​មិន​ចុះ​ហត្ថលេខា​យក​ Mesut Ozil ពី​ Arsenal នោះ​ទេ​ដោយ​សារ​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​។​

ក្លឹប​នៃ​ក្របខ័ណ្ឌ Süper Lig​ ពី​ដំបូង​ចង់​បាន​ Ozil ដែល​មាន​ឈាម​ជ័រ​ទួរគី​ទៅ​លេង​នៅ​ក្រុម​របស់​ខ្លួន​ប៉ុន្តែ​ក្រោយ​មក​បាន​បោះបង់​មហិច្ឆតា​របស់​ពួកគេ​វិញ​ដោយ​សារ​ខ្សែ​បម្រើ​រូប​នេះ​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​ពេក​ មិន​អាច​ឲ្យ​ Fenerbahce រ៉ាប់រង​បាន។​

Ozil មាន​ថ្លៃ​ពលកម្ម​៣៥ម៉ឺន​ផោន​ ក្នុង​១​សប្ដាហ៍​នៅ​ Arsenal ថ្លៃ​ជាង​គេ​បើ​ធៀប​នឹង​កីឡាករ​ដទៃ​ទៀត​ក្នុង​ក្រុម​។ យ៉ាង​ណា​កីឡាករ​ជំនាញ​ជើង​ឆ្វេង​រូប​នេះ​ ហាក់​បាត់បង់​ប្រជាប្រិយភាព​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់ការ​ថ្មី​ Unai Emery។​ រដូវ​កាល​មុន​រូប​គេ​លេង​បាន​ ២៤​ប្រកួត​ ស៊ុត​បាន​៦​គ្រាប់​ប៉ុណ្ណោះ​ឲ្យ​កាំភ្លើង​ធំ៕

ប្រភព៖ Marca   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី