​ការ​ប្រកួត​បាល់ទាត់​ប្រមូល​ប្រាក់​​ជួយ​ពេទ្យ កុមារ​អង្គរ ឈាន​ដល់​វគ្គ Semi-Final ​ហើយ​

  • 2019-07-18 07:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ Charity Match ​ប្រមូល​ប្រាក់​ជួយ​មន្ទីរពេទ្យ កុមារ​អង្គរ ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​ដែល​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ។

ក្រុម​ខ្លាំង​ទាំង​៤​ដែល​ឈាន​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នេះ​រួម​មាន S4H , Svay Angkor , F3T ​និង​ Phum Baitang ​។ ​នៅ​វគ្គ​នេះ ​ក្រុម S4H ប៉ះ ​Svay Angkor ​និង​ F3T ​ប៉ះ​ក្រុម​ Phum Baitang ​។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ Palm Container ក្នុង​ខេត្ត​សៀមរាប។ បើ​តាម​លោក​ ឆៀង ផល្លា ​តំណាង​គណៈ​កម្មាធិការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​នេះ​ជា​ឆ្នាំ​ទី​៤​ហើយ​ដែល​ក្រុម​ការងារ​របស់​លោក​បង្កើត​ការ​ប្រកួត​នេះ​ឡើង។

គោល​បំណង​ធំ​សម្រាប់​ពាន​នេះ គឺ​ដើម្បី​ប្រមូល​ប្រាក់​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ​ដែល​បាន​ជួយ​ជីវិត​ក្មេង​ៗ​កម្ពុជា​រាប់​ពាន់​នាក់​មក​ហើយ​។ ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ ពួកគេ​បាន​ប្រមូល​ប្រាក់​បាន​ជាង​១ម៉ឺន​ដុល្លារ​ហើយ។ បើ​តាម​គម្រោង​នឹង​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​នេះ​ជា​រៀងរាល់​ឆ្នាំ​នេះ​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី