ប្រឡង​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដឹង​លទ្ធផល​ភ្លាមៗ អ្នក​ជាប់​រៀន​ហ្រ្វី ៤ ឆ្នាំ

  • 2019-07-22 02:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ហៅ​កាត់ នីបតិច (NIPTICT) បាន​ផ្ដល់​អាហារូបករណ៍ ៦០ កន្លែង រួម​ជា​មួយ​អាហារូបករណ៍​ចំនួន​ ១០​ កន្លែង​ទៀត​សម្រាប់​សិស្ស​និទ្ទេស A និង B ពី​ក្រុមហ៊ុន​ស្មាត​ដែល​មួយ​កន្លែង​មាន​តម្លៃ​ស្មើ​នឹង​ទឹកប្រាក់ ១៥០០០ ដុល្លារ។

អ្នក​ដែល​បាន​ប្រឡង​ជាប់​អាច​សិក្សា​ជំនាញ​ទូរគមនាគមន៍​ & បណ្ដាញ​ (Telecoms & Networking) ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (E-Commerce) និង​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ (Computer Science) នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT)។

សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២៣ នេះ​បេក្ខជន​ជា​សិស្ស​និស្សិត​អាច​ដាក់ពាក្យ​ប្រកួតប្រជែង​គ្នា ​ដើម្បី​ទទួល​បាន​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ។

លក្ខណ្ឌ​នៃ​ការ​ប្រលង៖

  • ប្រឡង​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដឹង​លទ្ធផលភ្លាមៗ

  • ប្រឡង៖ QCM

  • មុខ​វិជ្ជា​ត្រូវ​ប្រឡង​មាន៖ គណិតវិទ្យា តក្កវិទ្យា អង់​គ្លេស

  • ចុះ​ឈ្មោះ​ប្រឡង​ឥឡូវនេះ៖ ចុចទីនេះ

  • ទី​កន្លែង​ប្រឡង៖ ផ្លូវជាតិ 6A ភូមិខ្ទ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ផ្លូវចូលជាប់ស្ពានទី2) ទីតាំង

សិស្ស​និស្សិត​និង​បេក្ខជន​ទាំង​អស់ អាច​ដាក់ពាក្យ​ចូលរួម​ប្រលង​ចូលរៀន ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ៣១ តុលា ២០១៩ សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់​ទង​លេខទូរសព្ទ 010340000 ឬ info@niptict.edu.kh

NIPTICT គឺ​ជា​គ្រឹះស្ថាន​អប់រំ​ឧត្ដម​សិក្សា​ បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៤ ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។​ ការ​សិក្សា​​ផ្ដោត​លើ​​ផ្នែក​បច្ចេកវិទ្យា​មាន​ ប្រព័ន្ធ​អេឡិចត្រូនិក, វិទ្យាសាស្ត្រ​កុំព្យូទ័រ និងភស្តុភារ ទូរគមនាគមន៍។ ជា​រៀង​រាល់​ឆ្នាំ វិទ្យាស្ថាន​តែងតែ​ ផ្ដល់​​អាហារូបករណ៍ ៥០ ភាគរយ​សម្រាប់​​សិស្ស​ស្រី​ចុះឈ្មោះ​ ដើម្បី​ជំរុញ​តួនាទី​ស្ត្រី​ក្នុង​ការ​សិក្សា​ជំនាញ​បច្ចេកវិទ្យា៕

អត្ថបទ៖ ម៉េងងី