តាជាទីស្រឡាញ់ និងសាច់ញាតិម្នាក់គត់របស់ ពេជ្រ ម្ទេសខ្មាំង ទៅចោលគេរហូតហើយ
- 2019-07-22 04:25:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាជាទីស្រឡាញ់ និងសាច់ញាតិម្នាក់គត់របស់ ពេជ្រ ម្ទេសខ្មាំង ទៅចោលគេរហូតហើយ
ចន្លោះមិនឃើញ
អ្នកប្រដាល់ល្បីឈ្មោះនៅកម្ពុជា ពេជ្រ ម្ទេសខ្មាំង ជួបទុក្ខធំដោយជីតា ដែលជាសាច់ញាតិនៅសល់តែម្នាក់គត់របស់គេ បានទទួលមរណភាពមុននេះហើយ។ បើតាមការបង្ហោះនៅលើហ្វេសបុក កីឡាកររូបនេះបានបញ្ជាក់ថា «ខ្ញុំបាទពេជ្រ ម្ទេសខ្មាំងថ្ងៃនេះខ្ញុំមានទុកធំ ព្រោះលោកតាជាទីស្រលាញ់របស់ខ្ញុំបានស្លាប់ទៅចោលខ្ញុំហើយនៅតែគាត់ម្នាកទេ អីលូវគាត់ទៅចោលខ្ញុំទៀតហើយខ្ញុំគ្នាតាអែណាហៅនិងគេទៀតទេ សូមអោយលោកតាទៅបានសុខ បើបងប្អូនអាណិតនិងគាំទ្រ មានសាធាចង់ចូលបុណ្យលោកតាខ្ញុំបាទ បងប្អូនអាចខលមកលេខខ្ញុំបាទ 069996731 សូមអរគុណបងប្អូនទុកជាមុន។»
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ឆ្នាំ២០១៧ រូបនេះធ្លាប់ប្រាប់ថា តាំងតែពីលោកឪពុក អ្នកម្ដាយ របស់គេស្លាប់បាត់ទៅ គឺនៅសល់តែសាច់ញាតិដែលជាជីតាខាងលើនេះម្នាក់គត់ ដែលនៅមើលការឃុំគ្រង និងចិញ្ចឹមបីបាច់ថែរក្សាខ្លួន និងប្អូនៗ ប៉ុន្តែឥលូវនេះសាច់ញាតិតែមួយរបស់ ពេជ្រ ម្ទេសខ្មាំង មរណភាពបាត់ទៀតហើយថ្ងៃនេះ៕