ស៊ិន កក្កដា ​សុំទោស ​ក្លឹប កីឡាករ ​និង​គ្រូ​ភ្នំពេញ​ក្រោន រឿង​ដោះ​អាវ​ដោយ​អចេតនា​

  • 2019-07-23 02:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ ស៊ិន កក្កដា ​កាល​ពី​យប់មិញ​នេះ ​បាន​ចេញ​មុខ​មក​សុំទោស​ក្លឹប កីឡាករ ​និង​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​ហើយ ​ចំពោះ​រឿង​ស៊ុត​ចូល ហើយ​អបអរ​ដោយ​ដោះអាវ​លើក​បង្ហាញ​នោះ។

រូបកាលលេង​នៅ​ភ្នំពេញក្រោន​

ការ​ប្រកួត​ក៏​ជក់​ចិត្ត វិសាខា ​យក​ឈ្នះ​ភ្នំពេញ​ក្រោន ​៤-៣ ​នោះ ​ក៏​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​គាំទ្រ ​ក៏​ដូចជា​អ្នក​ទស្សនា​ផ្ទាល់​មិន​ពេញ​ចិត្ត​ផង​ដែរ។ ​រឿង​នោះ​គឺ ​ខ្សែ​ប្រយុទ្ធ ស៊ិន កក្កដា ​ដែល​ជា​អតីត​កីឡាករ​ក្រោន ​ស៊ុត​បញ្ចូល​ទី​ក្រុម​ចាស់​បាន​យ៉ាង​ស្អាត​ ហើយ​ដោះ​អាវ​អបអរ​ចំពោះ​គ្រាប់​បាល់​នោះ​ថែម​ទៀត។

កត្តា​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រោន ​មិន​ពេញ​ចិត្ត​នោះ​ទេ ​ហើយ​សូម្បី​តែ​ខ្សែ​ប្រយុទ្ធ​បរទេស Booysen Shane ​ក៏​មិន​ពេញ​ចិត្ត​ដែរ។ ចំពោះ​បញ្ហា​នេះ​ដែរ ​សាមី​ខ្លួន កក្កដា ​ផ្ទាល់ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​យប់មិញ​នេះ ​រូបគេ​បាន​ពន្យល់​ទៅ​រាម​ច្បង Shane ​រួច​ហើយ ​ហើយ​កីឡាករ​អាហ្វ្រិក​ខាង​ត្បូង​នេះ​ក៏​យល់​ពី​ពេល​នោះ​ដែរ។

មួយ​វិញ​ទៀត ​កក្កដា ​ក៏​បាន​គិត​ម្ដង​ហើយ​ម្ដង​ទៀត​សម្រាប់​ការ​ដោះអាវ​អបអរ​របស់​ខ្លួន។ ​ដោយ​រូបគេ​បាន​សុំទោស​ដល់​ក្លឹប ​កីឡាករ ​និង​គ្រូ​បង្វឹក​ទាំង​អស់​របស់​ភ្នំពេញ​ក្រោន ​ចំពោះ​ទង្វើ​និង​អារម្មណ៍​អបអរ​ខ្លាំង​ពេក​របស់​ខ្លួន​ផង​ដែរ ដោយ​អចេតនា​នេះ​៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី