៥ វិធី បញ្ចុះកម្ដៅបានលឿនដូចគេបេះ ពេលកូនៗក្ដៅខ្លួនខ្លាំងម្ដងៗ
- 2019-07-24 00:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធី បញ្ចុះកម្ដៅបានលឿនដូចគេបេះ ពេលកូនៗក្ដៅខ្លួនខ្លាំងម្ដងៗ
ចន្លោះមិនឃើញ
អាការៈក្ដៅខ្លួនអាចជារឿងទូទៅដែលតែងតែកើតមាន ពេលបម្រែបម្រួលអាកាសធាតុ ត្រូវទឹកភ្លៀងជាដើម។ តែបើសិនកម្ដៅឡើងលើសពី ៣៩អង្សាហើយ អាចមិនមែនជារឿងធម្មតាទៀតឡើយ ជាពិសេសកុមារ។ ដូច្នេះហើយឪពុកម្ដាយគួរត្រៀម ៥ វិធីដើម្បីការពារនិងជួយបញ្ចុះកម្ដៅខ្លួនកូនៗរបស់លោកអ្នកឲ្យបានលឿននិងមានប្រសិទ្ធភាព៖
១. ថ្នាំបញ្ចុះកម្ដៅ
ថ្នាំបញ្ចុះកម្ដៅភាគច្រើនសម្រាប់កុមារគឺប្រភេទប៉ារ៉ាសេតាម៉ុល (Paracetamol) ដោយចាំបាច់ត្រូវមើលសេចក្ដីណែនាំក្នុងការប្រើថ្នាំ កំណត់បរិមាណថ្នាំតាមទម្ងន់របស់ក្មេង។ ជាទូទៅគេប្រើថ្នាំ ១០ មីលីក្រាម ក្នុងមួយក្រាម (របស់ទម្ងន់) អាចលេបបានរាល់ ៤ម៉ោងម្តងនិងមិនលើសពី ៦០ ក្រាមក្នុងមួយថ្ងៃ សម្រាប់កុមារ។
២. ប្រើបន្ទះបញ្ចុះកម្ដៅ ឬជូតខ្លួនដោយកន្សែងក្ដៅអ៊ុនៗ
ការប្រើប្រាស់បន្ទះបញ្ចុះកម្ដៅ Cooling Pad ជំនួយបន្ថែមប្រសិនបើមានអាការៈឈឺក្បាលវិលមុខ។ ក្រៅពីនេះការជូតខ្លួននឹងទឹកក្ដៅអ៊ុនៗដែលមានសីតុណ្ហភាពចន្លោះ ២៧-៣៧អង្សា តែមិនលើសពី ៤០អង្សានឹងជួយឲ្យសរសៃឈាមរត់បានល្អហើយអាចបញ្ចុះកម្ដៅបានលឿន។
អ្នកត្រូវរកបន្ទះបញ្ចុះកម្ដៅណា ដែលមានប្រសិទ្ធភាពបញ្ចុះកម្ដៅបានលឿន និងជាប់ស្អិតបានយូរជាងមុន ២ ដង ត្រូវបានទទួលស្គាល់តាមស្តង់ដាបច្ចេកទេស FDA (Food, Drug and Cosmetic Act) ប្រើបានទាំងមនុស្សចាស់ និងកុមារ។ បន្ទះទាំងនេះ អាចប្រើចំពោះអាការៈក្ដៅខ្លួន ឈឺក្បាល ឈឺចាប់តាមសាច់ដុំ ឈឺធ្មេញនិងបន្ធូរអារម្មណ៍តានតឹងជួយឲ្យគេងលក់ស្រួល។ លោកអ្នកអាចរកទិញបាននៅតាមឧសថស្ថាននានាទូទាំងប្រទេស។
៣. ផឹកទឹកឲ្យបានច្រើន
ត្រូវឧស្សាហ៍តឿនកូនៗឲ្យផឹកទឹកជាប្រចាំដើម្បីបំពេញជាតិទឹកក្នុងខ្លួនអំឡុងពេលកម្ដៅខ្លួនឡើងខ្ពស់។
៤. ស្លៀកពាក់ខោអាវស្ដើងរលុង
មិនគួរស្លៀកពាក់ខោអាវក្រាស់ឬដណ្ដប់ភួយក្រាស់ៗ ព្រោះនឹងធ្វើឲ្យរាងកាយពិបាករំសាយកម្ដៅ។
៥. សម្រាកនៅបន្ទប់ឬទីកន្លែងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់
សម្រាកនៅទីកន្លែងដែលមានសីតុណ្ហភាពមិនក្ដៅពេកនិងមិនត្រជាក់ពេក ហើយមានខ្យល់ចេញចូល មិនហប់ពេក៕