សិស្សចម្រុះជាតិសាសន៍ ផ្លាស់ប្ដូរចំណាប់អារម្មណ៍ ១៨០ ដឺក្រេ ក្រោយបានរៀននៅសិង្ហបុរី
- 2019-07-30 05:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សចម្រុះជាតិសាសន៍ ផ្លាស់ប្ដូរចំណាប់អារម្មណ៍ ១៨០ ដឺក្រេ ក្រោយបានរៀននៅសិង្ហបុរី
ចន្លោះមិនឃើញ
សិង្ហបុរី គឺជាគោលដៅធំមួយសម្រាប់អ្នកងប់ងុលនឹងការសិក្សាទាំងឡាយ ដែលចង់ក្រេបយកចំណេះ និងជំនាញផ្សេងៗពីប្រទេសដែលមានប្រព័ន្ធអប់រំដ៏ល្អលំដាប់ពិភពលោកនេះ។ យ៉ាងណាក៏ដោយ មនុស្សម្នាក់ៗមានយោបល់ផ្សេងៗគ្នា សម្រាប់ការទៅរស់នៅក្រៅប្រទេស ដោយអ្នកខ្លះមានការព្រួយបារម្ភពីក្នុងការទទួលយកទម្លាប់ និងវប្បធម៌ថ្មីៗខណៈពេលកំពុងរស់នៅទីនោះ។ ចុះចំពោះ និស្សិតដែលបានផ្លាស់ទៅសិក្សានៅប្រទេសកូននាគមួយនេះមានចំណាប់អារម្មណ៍យ៉ាងណាខ្លះដែរ?
ក្រោយបានស្ទង់មតិពីសិស្សជាច្រើន សាកលវិទ្យាល័យ SIM បានសម្រេចផលិតវីដេអូ ដែលរៀបរាប់ពីចំណាប់អារម្មណ៍របស់និស្សិតមួយក្រុមក្នុងចំណោម និស្សិតជាច្រើនទៀត។ ភាគច្រើន ពួកគេបានផ្លាស់ប្តូរការគិតរបស់ខ្លួនស្ទើរទាំងស្រុង មុន និងក្រោយពេលមកសិក្សានៅទីនោះ។
ជាក់ស្ដែង និស្សិតឥណ្ឌូនេស៊ី Calista បានលើកឡើងថា៖ “ការមកដល់ប្រទេសសិង្ហបុរីដោយគ្មាននរណាម្នាក់ជាមួយខ្ញុំ គ្មានឪពុកម្ដាយ ហើយគ្មានមិត្តភក្តិ ខ្ញុំក៏មិនស្គាល់នរណាទៀត ខ្ញុំនឹកនឹកផ្ទះ”។
ប៉ុន្តែអ្វីៗទាំងអស់នោះ ផ្ទុយពីការពិតស្រឡះ។ កញ្ញា បានបន្តថា ពេលខ្លួនមកដល់ប្រទេសសិង្ហបុរី ខ្លួនមានមិត្តភក្ដិជាច្រើន បានទទួលបទពិសោធន៍យ៉ាងច្រើនទៀត ពិសេសពេលសិក្សានៅ SIM ( Singapore Institution of Management) ហើយក៏មិនមានអារម្មណ៍ថានឹកផ្ទះនោះឡើយ។
នាងបន្ថែមថា៖ "ប្រទេសសិង្ហបុរីដូចជាឆ្នាំងមួយសម្រាប់កូរនូវវប្បធម៌ចម្រុះផ្សេងៗគ្នា ដូច្នេះហើយវាធ្វើឲ្យខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើនដែលមានប្រវត្តិខុសៗគ្នា»។
ក៏មិនខុសប៉ុន្មានពី Calista ដែរ និស្សិតមីយ៉ាន់ម៉ា Yupar និង JJ បាននិយាយថា ពួកគេពិតជាភ្ញាក់ផ្អើល ពេលឃើញប្រជាជននៅទីនេះមានភាពរួសរាយរាក់ទាក់។ អ្នកទាំងពីរបានជួបមនុស្សជាច្រើន ហើយក៏បានបង្កើតមិត្តដ៏ល្អថ្មីៗជាច្រើនផងដែរ ។
វិទ្យាស្ថានគ្រប់គ្រងសិង្ហបុរី SIM GE( Singapore Institution of Management Global Education) ជាវិទ្យាស្ថានអប់រំឯកជនកម្រិតខ្ពស់ឈានមុខគេនៅសិង្ហបុរីដែលបានរក្សាតំណែងយ៉ាងរឹងមាំនៅ Award's hall of Fame តាំងពីឆ្នាំ ២០១៣ ដល់ ២០១៦ និងជាគ្រឹះស្ថានដ៏សម្បូរបែប រួមនឹងសកម្មភាពនៃការខិតខំប្រឹងប្រែងក្នុងការជួយដល់អ្នកសិក្សាដែលមកពីប្រភពផ្សេងៗគ្នាជុំវិញពិភពលោកឲ្យសម្រេចបានគោលដៅអាជីពជាសកល៕
ចុចអាន៖៥ ចំណុចឪពុកម្ដាយគួរបញ្ជូនកូនទៅរៀននៅបរទេស ទោះកម្រិតវិទ្យាល័យក៏ដោយ