ស្ងាត់​ៗ ធ្លាយ​ដំណឹង​តារា​ចម្រៀង រិន សាវ៉េត ភ្ជាប់​ពាក្យជាមួយ​នារី​ស្រស់​ស្អាត​ម្នាក់​​ព្រឹក​នេះ​បាត់ហើយ

  • 2019-08-02 04:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង រិន សារ៉េត ដែល​រស់​ជាមួយ​ងារ​ពោះម៉ាយ​ជាង​១​ឆ្នាំ​មក​ហើយ​នោះ នៅ​ព្រឹក​នេះ​ស្រាប់​តែ​មាន​ដំណឹង​លេច​ចេញ​មក​ថា លោក​បាន​ភ្ជាប់​ពាក្យ​ត្រៀម​ជាមួយ​នារី ត្រៀម​រៀបការ​ធ្វើ​ជា​ភរិយា​ថ្មី​ទៀត​ហើយ។

ដំណឹង​នៅ បាន និង​កំពុង​ត្រូវ​គេ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ទាំង​អ្នក​គាំទ្រ និង​សូម្បី​មិត្ត​រួម​អាជីព​លោក​មួយ​ចំនួន។ អ្នក​នាង ខាត់ សុឃីម បាន​ភ្ញាក់​ផ្អើល ក្រោយ​ទទួល​ដំណឹង​នេះ និង​បាន​ជូន​ពរ​ដល់​មិត្ត​រួម​អាជីព​របស់​ខ្លួន​ផង។ "ខ្ញុំ​អត់​ដឹង​ដែរ​ហ្នឹង ប៉ុន្តែ​មាន​មិត្តភ័ក្ដិ​ផ្សេង​ទៀត គេ​ផ្ញើ​រូប​មក បាន​ដឹង ហើយ​ក៏​ផុស​ហ្មង​ទៅ"។

តាម​រូបភាព​ប៉ុន្មាន​សន្លឹក បាន​ឲ្យ​ដឹង​ថា គូ​ដណ្ដឹង ក៏​ដូច​ជា​អនាគត​ភរិយា​របស់​លោក រិន សាវ៉េត មាន​ឈ្មោះ​ថា លឹម គីមហ្គេច ដែល​មាន​សម្រស់​ស្រស់​សោភា និង​សាក​សម​ជា​មួយ​តារា​ចម្រៀង​ប្រុស។ យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ថា​ដំណើរ​ដើម​ទង​ដែល​នាំ​ឲ្យ​ពួក​គេ​បាន​ជួប​ប្រសព្វ​គ្នា​រហូត​ដល់​ក្រាប​ផ្ទឹម​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​នៅ​ថ្ងៃ​នេះ​ទេ ខណៈ​សាមី​ខ្លួន​ខាង​តារា​ប្រុស មិន​ទាន់​អាច​ទំនាក់​ទំនង​បាន។

លោក រិន សាវ៉េត ត្រូវ​អ្នក​ស្រី គង់ សាវី អាយុ ៣៧​ឆ្នាំ  ជា​ភរិយា បាន​ស្លាប់​ចោល​កាល​ពី​ថ្ងៃ​ទី ២៣ មេសា ២០១៧។ មុន​ពេល​ស្លាប់ អ្នក​ស្រី គង់ សាវី មាន​ជំងឺ ដែល​បាន​រាល​ដាល​ដល់​ខួរ​ក្បាល និង​សួត​ថែម​ទៀត។ ក្រោយ​ពី​នោះ​មក លោក​បាន​រស់​ជាមួយ​ងារ​ជា​បុរស​ពោះម៉ាយ​រហូត​មក។ ក្រោយ​រក​ឃើញ​គូ​ជីវិត​ថ្មី ប្រិយមិត្ត​អ្នក​គាំទ្រ​លោក រិន សាវ៉េត ជា​ច្រើន​បាន​ចូល​រួម​អបអរ​ឲ្យ​ពួក​គេ​ស្រឡាញ់​គ្នា ប្រកប​ដោយ​សុភមង្គល​រហូត​ដល់​ជីវិត​ចុង​ក្រោយ​រៀង​ខ្លួន៕

អត្ថបទ៖ ទារិកា