Lenovo ផ្តល់សិទ្ធចែកចាយផ្តាច់មុខ ឲ្យក្រុមហ៊ុនមួយនៅខ្មែរមានបទពិសោធន៍លើស ២០ ឆ្នាំ
- 2019-08-02 07:20:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lenovo ផ្តល់សិទ្ធចែកចាយផ្តាច់មុខ ឲ្យក្រុមហ៊ុនមួយនៅខ្មែរមានបទពិសោធន៍លើស ២០ ឆ្នាំ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Lenovo™ បានតែងតាំង ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ ជាអ្នកចែកចាយពេញសិទ្ធិ និងជាអ្នកផ្ដល់សេវានៅក្នុងប្រទេសកម្ពុជា។ នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ ទទួលខុសត្រូវក្នុងការផ្ដល់ឯកទេស ការធានា និងការគ្រប់គ្រងប្រតិបត្តិការកុំព្យូទ័រ និងឧបករណ៍ឆ្លាតវៃក្នុងប្រទេសកម្ពុជា។
លោក Roy Ng ដែលជាប្រធានចាត់ការទូទៅនៃបណ្ដាញ SMB Channel របស់ក្រុមហ៊ុន Lenovo ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា៖ **“យើងមានក្ដីសោមនស្ស សូមប្រកាសថា ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ នឹងក្លាយជាអ្នកចែកចាយផ្លូវការរបស់យើងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ មានបទពិសោធន៍ខ្ពស់នៅក្នុងវិស័យនេះ និងមានចំណែកទីផ្សារធំដែលអាចឱ្យយើងពង្រីកបន្ថែមនូវប្រភេទផលិតផល និងសេវាដល់អាជីវកម្មដែលពង្រីកខ្លួនពីតូចទៅធំជាច្រើននៅក្នុងប្រទេសកម្ពុជា។"**
ក្នុងនាមជាក្រុមហ៊ុនកុំព្យូទ័រលំដាប់លេខ ១ នៅលើពិភពលោក Lenovo ប្ដេជ្ញាពាំនាំនូវជំនាន់បច្ចេកវិទ្យាកាន់តែឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ផ្ដល់នូវសេវាពេញលេញប្រកបដោយទំនុកចិត្ត និងនវានុវត្តន៍ប្រសើរបំផុតដល់ដៃគូរបស់យើង ដើម្បីឱ្យយើងអាចចូលរួមកាន់តែសកម្មជាមួយនឹងអ្នកប្រើប្រាស់ជាក្រុមហ៊ុនធុរកិច្ចនៅក្នុងដំណាក់កាលនៃការធ្វើការអភិវឌ្ឍប្រព័ន្ធឌីជីថលនាពេលបច្ចុប្បន្ន។ យើងជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូរបស់យើងនឹងក្លាយទៅជាកម្លាំងជំរុញដ៏រឹងមាំសម្រាប់ភាពជោគជ័យរបស់យើង”។
លោក គីម ស៊ាក ជាអគ្គនាយកនៃក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ បានមានប្រសាសន៍ថា “Lenovo គឺជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាអ្នកប្រើប្រាស់ ពាណិជ្ជកម្ម និងសហគ្រាស ដែលមានផលិតផលជាច្រើនប្រភេទ ហើយមានក្ដីសោមនស្សយ៉ាងក្រៃលែងចំពោះភាពជាដៃគូថ្មីនេះ។
កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យតម្រូវការកុំព្យូទ័រផ្នែកពាណិជ្ជកម្មមានការកើនឡើង។ យើងជឿជាក់ថា ការដាក់បញ្ចូលគ្នានូវគំរូចែកចាយរបស់យើង អ្នកជំនាញដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមូលដ្ឋានអតិថិជនដ៏រឹងមាំទាំងនៅក្នុងវិស័យរដ្ឋ និងឯកជន នឹងផ្ដល់នូវគុណសម្បត្តិទៅដល់ក្រុមហ៊ុន Lenovo”។
តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Lenovo ប្ដេជ្ញាជួយបង្កើនអាជីវកម្មរបស់ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ តាមរយៈការពាំនាំមកនូវនវានុវត្តន៍ឈានមុខគេនៅក្នុងវិស័យនេះ ដើម្បីគាំទ្រអតិថិជនរបស់ខ្លួននៅក្នុងសម័យនៃការអភិវឌ្ឍន៍ដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។ ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៥។
ក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ គឺជាអ្នកចែកចាយឈានមុខគេផ្នែកផលិតផល និងសេវាបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា។ តាមរយៈបទពិសោធន៍ខ្ពស់ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុននៅក្នុងការពាំនាំនូវផលិតផលដែលមានភាពច្នៃប្រឌិត និងប្រកបដោយទំនុកចិត្ត ព្រមទាំងមានតម្លៃសមរម្យបំផុតសម្រាប់អតិថិជនក្រុមហ៊ុនគីម ហេង កុំព្យូទ័រ សេនធឺ ទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងទីផ្សារ។
Lenovo (HKSE: 992) (ADR: LNVGY) គឺជាក្រុមហ៊ុន Fortune Global 500 ដែលមានទឹកប្រាក់ ៥០ ប៊ីលានដុល្លារអាមេរិក មានបុគ្គលិកចំនួន ៥៧,០០០ នាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុងទីផ្សារចំនួន ១៨០ នៅជុំវិញពិភពលោក។
Lenovo ផ្ដោតទៅលើចក្ខុវិស័យច្បាស់លាស់នៅក្នុងការផ្ដល់ជូនបច្ចេកវិទ្យាឆ្លាតវៃជាងគេសម្រាប់អតិថិជនទាំងអស់ យើងកំពុងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាផ្លាស់ប្ដូរពិភពលោកដែលបង្កើតនូវសង្គមឌីជីថលលក្ខណៈបរិយាប័ន ប្រកបដោយទំនុកចិត្ត និងមានចីរភាព។
តាមរយៈការរចនា រៀបចំ និងកសាងប្រភេទឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃយ៉ាងពេញលេញបំផុតនៅក្នុងពិភពលោក យើងក៏ជាអ្នកអភិវឌ្ឍន៍ដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃឈានមុខគេផងដែរដើម្បីបង្កើតបទពិសោធន៍ និងឱកាសកាន់តែល្អប្រសើរសម្រាប់អតិថិជនរាប់លាននាក់នៅជុំវិញពិភពលោក។
ចំណែកក្រុមហ៊ុន គីម ហេង កុំព្យូទ័រ សេនធឺ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ គីម ហេង គឺជាក្រុមហ៊ុនចែកចាយផលិតផលបច្ចេកវិទ្យាព័ត៌មានវិទ្យាគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនកុំព្យូទ័រដែលបានបង្កើតឡើងដំបូងគេមួយនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន គីម ហេង ត្រូវបានរៀបចំឡើងយ៉ាងល្អប្រសើរដើម្បីផ្ដល់សេវាប្រកបដោយភាពច្នៃប្រឌិសម្រាប់ដោះស្រាយបញ្ហាស្មុគស្មាញផ្សេងៗនៅក្នុងបរិយាកាសបច្ចេកវិទ្យាដែលមានការវិវត្តយ៉ាងខ្លាំងក្លា។ បទពិសោធន៍ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន គីម ហេង ក្នុងការពាំនាំនូវផលិតផលដែលមានភាពច្នៃប្រឌិត និងប្រកបដោយទំនុកចិត្ត ព្រមទាំងមានតម្លៃសមរម្យបំផុតសម្រាប់អតិថិជន ទទួលបាននូវភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងទីផ្សារ៕
ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយត៍ www.kimhengcenter.com.kh
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់វេបសាយត៍ www.lenovo.com/th/th
ឬអាចតាមដានតាមរយៈ Facebook, LinkedIn, Twitter, YouTube, Instagram, Weibo និងព័ត៌មានថ្មីចុងក្រោយតាមរយៈ StoryHub របស់ lenovo៕