ប្លែក​ណាស់​! សាច់កំណាត់កែច្នៃពិសេស កាន់​តែ​បែក​ញើស​កាន់​តែ​ក្រអូប

  • 2019-08-06 07:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​នៃ​សាកល​វិទ្យាល័យ​ Minho ប្រទេស​ព័រទុយហ្គាល់ បាន​បង្កើត​មធ្យោបាយ​ចំនួន​ពីរ​សម្រាប់​កែ​ប្រែ​សាច់​កំណាត់​កប្បាស ឲ្យ​បញ្ជេញ​ខ្លិន​ក្រូច​ពេល​ដែល​ក្រណាត់​នោះ​បាន​ប៉ះ​ជា​មួយ​ញើស។

មធ្យោបាយ​ទីមួយ​ គេ​ប្រើ​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែល​បាន​មក​ពី​ច្រមុះ​ជ្រូក​ធ្វើ​ជា​តំណ​ភ្ជាប់​ម៉ូលេគុល​ក្លិន​ក្រូច​ទៅ​ នឹង​ម៉ូលេគុល​មួយ​ប្រភេទ​ដែល​សម្រាប់​ភ្ជាប់​ធាតុ​គីមី​ទាំង​អស់​នេះ​ទៅ​នឹង​សាច់​ក្រណាត់។ មធ្យោបាយ​ទី​ពីរ​ គឺ​គ្រាន់​តែ​ជំនួស​ប្រូតេអ៊ីន​ជា​មួយ​ នឹង​សារធាតុ​ស្រដៀង​ខ្លាញ់​មួយ​ប្រភេទ​ ដែល​គេ​ហៅ​ថា​ Liposomes។

សកម្មភាព​បញ្ចេញ​ក្លិន​ ​ចាប់​ផ្តើម​ដោយ​សារធាតុ​អាស៊ីត​ក្នុង​ញើស​ផ្ដាច់​ចំណង​ម៉ូលេគុល​ក្លិន​ឲ្យ​ហើរ។ មធ្យោបាយ​ទី​មួយ​មាន​ការ​បញ្ចេញ​ក្លិន​ខ្លាំង​លឿន​ ចេញបានរយៈពេលខ្លី​ ​​រីឯ​មធ្យោបាយ​ទី​ពីរ​វិញ​មាន​ការ​បញ្ចេញ​ក្លិន​ខ្សោយ​យឺត​ ចេញ​បាន​រយៈ​ពេល​យូរ។

បច្ចេកវិទ្យា​ដាក់​ខ្លិន​ចូល​កំណាត់​មិន​មែន​ថ្មីទេ​ ដោយ​មាន​ការ​បញ្ចូល​ប្រេង​ខ្លិន​ចូល​ក្នុង​សាច់​កំណាត់​ផ្ទាល់ តែ​របៀប​នេះ​គឺ​បញ្ចេញ​ក្លិន​រហូត​ ខុស​ពី​របៀប​ថ្មី​ទាំង​ពីរ​នេះ​ដែល​ត្រូវ​ការ​ញើស​ដើម្បី​បញ្ចេញ​ខ្លិន។​ ក្រៅ​ពី​បំបាត់​ខ្លិន​ខ្លួន​ ខិ្លន​ក្រូច​ក៏​ជា​សារធាតុ​សត្វ​ផង​ដែរ៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខ វេងឈាង