Acer ចាប់ដៃជាមួយ BMSC នាំយកបច្ចេកវិទ្យារបស់ខ្លួនមកកម្ពុជា
- 2019-08-09 07:00:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Acer ចាប់ដៃជាមួយ BMSC នាំយកបច្ចេកវិទ្យារបស់ខ្លួនមកកម្ពុជា
ចន្លោះមិនឃើញ
នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៩ មានប្រារព្ធពិធីចុះហត្ថលេខាចាប់ដៃគូរវាងក្រុមហ៊ុន Acer និង BMSC ។ Acer ជាក្រុមហ៊ុនល្បីល្បាញដែលមានចំណាក់ថ្នាក់លេខ ៤ លើពិភពលោកក្នុងវិស័យឧស្សាហកម្មកុំព្យូទ័រ និងក្រុមហ៊ុន BMSC ដែលមានបទពិសោធន៍ជាង ១០ ឆ្នាំ ខាងនាំចូលនិងចែកចាយផលិតផលនិងសេវាកម្មបច្ចេកវិទ្យាផ្សេងៗ នៅប្រទេសកម្ពុជា។ ការសហការនេះគឺ ដើម្បីនាំមកបច្ចេកវិទ្យានិងផលិតផលរបស់ Acer មកដាក់លក់ជាផ្លូវការនៅកម្ពុជា។
លោក Alan Chiang ថ្នាក់ដឹកនាំប្រចាំក្រុមហ៊ុន Acer បានលើកឡើងថា៖ “ Acer មានវត្តមាននៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ ប៉ុន្តែភាគច្រើនគ្រាន់តែជាការលក់ប្រភេទផលិតផល Consumer Product តាមហាងប៉ុណ្ណោះ មិនមែនជាការលក់ប្រភេទផលិតផល Commercial Product ដែលជាផលិតផលផ្លូវការពីក្រុមហ៊ុននោះទេ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្នែកសេដ្ឋកិច្ចនៅកម្ពុជាមានការរីកចម្រើនយ៉ាងរហ័ស ដែលទាក់ទាញការវិនិយោគជាច្រើនពីសំណាក់ក្រុមហ៊ុនអន្តរជាតិ ហើយ Acer បានឃើញថាតម្រូវការទៅលើផ្នែកបច្ចេកវិទ្យាពីប្រព័ន្ធអប់រំ រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនមានការផ្ទុះឡើងខ្លាំង។ ដូចនេះ Acer ចង់ក្លាយខ្លួនជាអ្នកផ្គត់ផ្គង់ឈានមុខមួយនៅប្រទេសកម្ពុជា"។
លោកបន្តថា ការសហការជាមួយ BMSC ក្រុមហ៊ុន Acer នឹងនាំយកមកនូវផលិតផលរបស់ខ្លួន ជាប្រភេទCommercial Product ដូចជា Travel Mate, Switch series, Veriton desktop series, Veriton N series, Monitors, Projectors, Workstation, Server, Storage និង Enterprise solutions ជាច្រើនទៀតមកលក់នៅទីផ្សារកម្ពុជា ហើយអាចផ្តល់ជាសេវាកម្មផ្សេងៗដល់អ្នកប្រើប្រាស់។
ជាមួយគ្នានេះ លោក អាន ឌីណា នាយកប្រតិបត្តិនៃក្រុមហ៊ុន BMSC ថ្លែងថា៖ "ការប្រព្រឹត្តិកម្មវិធីនេះគឺធ្វើឡើង ដើម្បីប្រកាសឲ្យអតិថិជនកម្ពុជាដឹងថា នៅពេលធ្វើការទិញផលិតផលណាមួយរបស់ Acer ពីក្រុមហ៊ុន BMSC គេនឹងទទួលបានគុណសម្បត្តិដូចជា ការធានារាប់រង ៣ ឆ្នាំ គុណភាពល្អ សេវាកម្មល្អនិងរហ័សទាន់ចិត្ត។ វាក៏ផ្តល់នូវទំនុកចិត្តដល់អតិថិជនពេលទិញផលិតផលពីប្រភពច្បាស់លាស់ ហើយបើផលិតផលរបស់ Acer មានបញ្ហាណាមួយ គេអាចយកមកជួសជុលបាននៅ service center (BMSC) បាន"។
នាចុងបញ្ចប់លោកបានបញ្ជាក់ប្រាប់អតិថិជនទាំងអស់គ្នាថា បើមានចំណាប់អារម្មណ៍ចង់ទិញផលិតផលណាមួយរបស់ Acer គេអាចមកជាវនៅ BMSC ដើម្បីទទួលបាននូវធានារ៉ាប់រង ៣ឆ្នាំ និងសេវាកម្មទាន់ចិត្ត៕