មកដឹងចំណុចវិជ្ជមាន និងអវិជ្ជមានរបស់កម្មវិធីឆែតដ៏មានសុវត្ថិភាពមួយ
- 2019-08-12 07:18:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងចំណុចវិជ្ជមាន និងអវិជ្ជមានរបស់កម្មវិធីឆែតដ៏មានសុវត្ថិភាពមួយ
ចន្លោះមិនឃើញ
Viber ជាកម្មវិធីមួយឈែត (Chat) ដែលភ្ជាប់មកជាមួយមុខងារ End-To-End Encryption អាចនិយាយបានថាជាមុខងារដ៏សុវត្ថិភាពមួយសម្រាប់អ្នកប្រើប្រាស់។ ថ្ងៃនេះ Sabay នឹងបកស្រាយឲ្យក្បោះក្បាយទៅលើចំណុចវិជ្ជមាននិងអវិជ្ជមានរបស់កម្មវិធីនេះ។
+ចំណុចវិជ្ជមាន
១. សម្បូរទៅដោយ sticker ជាភាសាខ្មែរ
Sticker នីមួយៗមានជាភាសាខ្មែរ ហើយអ្វីដែលកាន់តែពិសេសនោះគឺពាក្យទាំងនោះ សុទ្ធតែជាពាក្យយើងប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ឡួយ! ចង់និយាយថា... ឃើញ cool អត់ ។ល។ រចនាបថរបស់ sticker ក៏ស្អាតនិងទាន់សម័យផងដែរ។ ចុចទីនេះដើម្បី Download Sticker ខប់ៗទាំងនោះ។
២. ភ្ជាប់មកជាមួយស្រាប់នៅមុខងារ End-To-End Encryption
End-to-End Encryption មានលក្ខណៈពិសេសត្រង់ថា មានតែអ្នកផ្ញើសារ និងអ្នកទទួលទេ ដែលអាចអានសារនោះបាន អ្នកកណ្តាលឬក្រុមហ៊ុនពុំអាចអានបានឡើយ។ ខុសប្លែកពីកម្មវិធីដទៃ Viber បើកមុខងារនេះស្រាប់តាំងពី download មកដំបូង មិនចាំបាច់ចូលនៅក្នុង setting រកកន្លែងបើកឡើយ។
៣. ដំណើរការបាននៅក្នុងស្ថានភាពអ៊ីនធឺណិតខ្សោយ
បើអ្នកស្ថិតនៅក្នុងតំបន់អ៊ីនធឺណិតពុំសូវល្អឬយឺតខ្លាំង Viber ក៏នៅតែអាចដំណើរការបានធម្មតា ដែលអនុញ្ញាតឲ្យអ្នកទទួលនិងអានសារបាន ទោះជាវាមិនលឿនដល់ថ្នាក់មើលវីដេអូក៏ដោយក៏វានៅប្រសើរជាងកម្មវិធីជាច្រើនទៀតដែរ។
-ចំណុចអវិជ្ជមាន
១. រចនាបថរបស់កម្មវិធីមានភាពសាមញ្ញពេក
Interface របស់កម្មវិធីនេះនៅមានលក្ខណៈសាមញ្ញនៅឡើយ ពុំសូវជាមានអ្វីទាក់ទាញប៉ុន្មានទេ។ ប៉ុន្តែបើអ្នកចូលចិត្តពណ៌ស្វាយ អ្នកប្រហែលជាចូលចិត្តកម្មវិធីនេះ។
២. Icon របស់កម្មវិធី
ដូចទៅនឹង Interface ដែរ Icon របស់វាមានលក្ខណៈសាមញ្ញពុំមានលក្ខណៈលេចធ្លោឡើយ។
៣. សម្លេង Call នៅខ្សោយ
បើធៀបជាមួយកម្មវិធីផ្សេងៗ គុណភាព Call របស់ Viber នៅមានកម្រិតមធ្យមនៅឡើយ ពុំទាន់តាមគេទាន់នៅឡើយទេ។
បន្ទាប់ពីបានបកស្រាយរួចមកយើងឃើញថា ចំណុចអវិជ្ជមានភាគច្រើនគឺស្ថិតនៅលើរចនាបថ ប៉ុន្តែវានាំមកនូវលក្ខណៈពិសេសច្រើន ដែលមិនត្រឹមតែជួយឲ្យការធ្វើការប្រចាំថ្ងៃងាយស្រួលប៉ុណ្ណោះទេ ថែមទាំងជួយរក្សានូវភាពជាឯកជនសម្រាប់អ្នកប្រើប្រាស់ទៀតផង។
ដើម្បី download កម្មវិធីនេះ អ្នកគ្រាន់តែ ចុចលើ Link នេះ សម្រាប់អ្នកប្រើប្រាស់ iOS និង Android ។ កម្មវិធីនេះមានទំហំប្រមាណ ៤០ Mb ។
បន្ទាប់ពី download រួចមក អ្នកគ្រាន់តែបំពេញ លេខទូរសព្ទ ឈ្មោះ និង e-mail ជាការស្រេច ។
ដើម្បីទទួលឲ្យកាន់តែច្បាស់អាចចូលទន្សនាវីដេអូនេះ៖