មកមើលឲ្យជាក់ សម្រស់​តួ​ឯក​ស្រី​​ក្នុង​រឿង​ Dora and the Lost City of Gold

  • 2019-08-13 08:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ស្រី​នៅ​ក្នុង​រឿង​មួយ​នេះ Dora and the Lost City of Gold ​ កំពុង​តែ​ទទួល​បាន​ភាព​ទាក់​ទាញ​ពី​សម្រស់​នៅ​ខាង​ក្រៅ​របស់​នាង​នៅ​ក្នុង​ acc IG ដែល​មាន​ឈ្មោះ​ថា​ isabelamoner និង​មាន​អ្នក​Follower រហូត​ដល់​ 2.2m។

ហើយ​ឈ្មោះ​ពិត​របស់​តួ​ឯក​ស្រី​នេះ​ផង​ដែរ​ គឺ Isabela Moner ដែល​ជា​អ្នក​ចម្រៀង​ និង​អ្នក​និពន្ធ​​បទ​ភ្លេង​វ័យ​ក្មេងម្នាក់​​ផង​ដែរ​។ នៅ​ក្នុង​រឿង​នេះ​ដែរ​ នាង​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​ខក​បំណង​ឡើយ​ពី​ការ​សម្ដែង​ និង​ភាព​ឆ្លាត​វ័យ​នៅ​ក្នុង​រឿង​ ដែល​ធ្លាប់​តែ​ជា​រឿង​បែប​គំនូរ​ជីរ​ចរ​បែប​យុវវ័យ​ ក្លាយ​ជា​រឿង​សម្ដែង​ពិត​បែប​រស់​រវីក​។

Isabela Moner នៅ​ក្នុង​រឿង​ Dora វិញ​ទើប​តែ​អាយុ​១៨​ឆ្នាំ​ទេ​ ប៉ុន្តែ​សម្រស់​ នៅ​ខាង​ក្រៅ​វិញ​ស្រស់​ស្អាត​ ខ្លាំង​ជាង​នៅ​ក្នុង​រឿង​ បើ​ទោះ​បី​ជា​នៅ​ក្នុង​រឿង​​មិន​សូវ​ឃើញ​ពី​ភាព​លេច​ធ្លោ​ក៏​ដោយ។​ ចង់​ដឹង​សម្រស់​របស់​នាង​ស្អាត​យ៉ាង​ណា​ ទស្សនា​រូប​ភាព​ខាង​ក្រោម​៖

អត្ថបទ៖ សម្បត្តិ លក្ខិណា