​តារា​ហូលីវូដណា​ខ្លះ​ បែកបាក់គូស្នេហ៍​ក្នុង​ឆ្នាំ ​២០១៩​ នេះ​​?

  • 2019-08-14 09:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​នេះ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ទាក់​ទង​ទៅ​នឹង​តារា​សិល្បៈ​ល្បី​ចាប់​ផ្ដើម​មាន​ភាព​ប្រេះ​ឆា​ និង​បែក​បាក់​គ្នា​នៅ​ក្នុង​ឆ្នាំ​នេះ​ ហើយ​ខាង​ក្រោម​នេះ​ជា​តារា​ល្បី​មួយ​ចំនួន​ដែល​បាន​បែក​បាក់​គ្នា​។

១. Miley Cyrus និង​ Liam Hemsworth

អ្នក​ទាំង​ពីរ​ទើប​តែ​​បែក​គ្នា​នា​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពីរួមជាមួយគ្នាជាប្ដីប្រពន្ធបានមួយរយៈ ពោលចាប់ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​ ឆ្នាំ​២០១៨​មក​ម្ល៉េះ ដោយមិនទាន់បានមួយឆ្នាំផងនោះ​។

២. Camila Cabello និង Matthew Hussey

Camila បាន​ទាក់​ទង​ជា​មួយ​ British បាន​រយៈ​ពេល​ជាង​ ១៨​​ខែ​ ហើយ​អ្នក​ទាំងពីរ​បាន​បែក​គ្នា​នៅ​ដើម​ឆ្នាំ​ ២០១៩​ នេះ​។ ហើយ​ពេល​នេះ​តារា​ Pop រូប​នេះ​កំពុង​តែ​លេច​ឡើង​នូវ​ព័ត៌មានទាក់​ទង​ជា​មួយ​ តារា​ចម្រៀង​សញ្ជាតិ​កា​ណា​ដា Shawn Mendes។

៣. Adele និង​ Simon Konecki

កាល​ពី​ខែ​មេសា​កន្លង​ទៅ​ Adele និង​ស្វាមី​របស់​នាង​បាន​ចែក​ផ្លួវ​គ្នា​ បន្ទាប់​ពី​រស់​នៅ​ជាមួយ​គ្នា​ជាង​៣​ឆ្នាំ​កន្លង​មក​ ប៉ុន្តែ​អ្នក​ទាំង​ពី​រ​បាន​​សម្រេច​ចិត្ត​ចិញ្ចឹម​កូន​ប្រុស​របស់​ខ្លួន​ទាំង​អស់​ Angelo គ្នា​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន។

៤. Lady Gaga និង​ Christian Carino ​​ បន្ទាប់​ពីទាក់​ទង​គ្នា​នៅ​ក្នុង​​ឆ្នាំ ​២០១៧ មក​ និង​បាន​ប្រកាស​ថា​អ្នក​ទាំង​ពីរ​បាន​ភ្ជាប់​នៅ​ក្នុង​ខែ​តុលា​កន្លង​ទៅ​ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០១៩​នេះ​អ្នក​ទាំង​ពីរ​បាន​បែក​គ្នា។

៥. Khloe Kardashian និង​ Tristan Thompson

បង​ស្រី​របស់​ Kylie Jenner រូប​នេះ​បាន​បែក​បាក់​គ្នា​បន្ទាប់​ពី​គូ​ស្នេហ៍​របស់​ខ្លួន​លួចទាក់​ជា​មួយ​អ្នក​ផ្សេង​ ហើយ​នេះ​ជា​លើក​ទី​មួយ​ ដែល​នាងជួប​រឿង​បែប​នេះ​៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

អត្ថបទថ្មី