ស្ថិតិ​ក្រសួង​បរិស្ថាន​៖ ម៉ោង​ ១០ ព្រឹក​ ជា​ម៉ោង​ដែល​ខ្យល់​មិន​សូវ​មាន​ជាតិ​ពុល​ក្នុង​រាជធានី​ភ្នំពេញ​

  • 2019-08-14 04:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ​ មាន​កម្រិត​ល្អ​ប្រសើរ​ ដោយ​មាន​ភាគ​ល្អិត​និចល​ PM2.5 នៅ​ក្នុង​ខ្យល់​ជា​មធ្យម​ ១១,១០ មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​នៃ​ខ្យល់​ (ug/m3) ធៀប​ទៅ​នឹង​កម្រិត​ស្តង់ដារ​ PM2.5 គឺ ៥០ មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​នៃ​ខ្យល់​ (ug/m3) ។ នេះ​បើ​យោង​ទៅ​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​បរិស្ថាន​។

នៅ​ថ្ងៃ​ទី​ ១៤ ខែ​សីហា​នេះ​ ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ អំពី​គុណ​ភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១១ ខែ​សីហា​ ឆ្នាំ២០១៩ ដោយ​ផ្អែក​តាម​លទ្ធ​ផល​របស់​ឧបករណ៍​ត្រួត​ពិនិត្យ​ PM2.5។​

ស្ថិតិ​ដដែល​ ​បាន​ចេញ​ផ្សាយ​ ឲ្យដឹងទៀត​ថា​ ម៉ោង​ដែល​មាន​ខ្យល់​មាន​ជាតិ​ពុល​តិច​ជាង​គេ​ គឺ​ម៉ោង​ ១០ ព្រឹក​ ដោយ​មាន​ PM2.5 ប្រមាណ​ជា​ ៥ មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​នៃ​ខ្យល់​ ខណៈ​ម៉ោង​ ១១ ព្រឹក​ជា​ពេល​ដែល​ PM2.5 ឡើង​ដល់​ 40 មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​នៃ​ខ្យល់​។

បញ្ជាក់​ផង​ដែរ​ថា​ PM2.5 ជា​ភាគ​ល្អិត​និចល​តូចៗ​ នៅ​ក្នុង​ខ្យល់​ ដែល​មាន​អង្កត់​ផ្ចិត​តូច​ជាង​ ២,៥ មីក្រុង​។ ភាគ​ល្អិត​និចល​នេះ​ មាន​ប្រភព​មក​ពី​ការ​ដុត​ឥន្ធនៈ​ផូស៊ីល​ និង​កម្ទេច​ធូលី​ផ្សេងៗ​។

ភាគ​ល្អិត​អស់​ទាំង​នេះ​ អាច​ស្រូប​ចូល​ទៅ​ដល់​សួត​ និង​ពេល​ខ្លះ​ចូល​ដល់​សរសៃ​ឈាម​ ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ ប្រសិន​ការ​ស្រូប​ចូល​លើស​កម្រិត​កំណត់​។    

 

អត្ថបទ៖ អ៊ឹង ម៉េងគង់

អត្ថបទពេញនិយម