​ប្រព័ន្ធ 5G ​ធ្វើ​ឲ្យ​ប្រជាជន​ចិន​​ប្ដូរ​ទូរសព្ទ​ចាស់​យក​ថ្មី​ ​ព្រោះ​ចង់​សាក

  • 2019-08-19 02:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​របាយការណ៍​ថ្មី​បាន​បង្ហាញ​ថា​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Huawei ​ធំ​ជាង​គេ​នៅ​ចិន​ ​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ទូរសព្ទ 5G លើស​ ១ លាន​គ្រឿង។

Mate 20 X(5G)

ទូរសព្ទ​ដំបូង​របស់​ Huawei ដែល​មាន​ 5G ​គឺ Mate 20 X ​ដែល​មាន​តម្លៃ​ក្នុង​មួយ​គ្រឿង ៨៨១ ដុល្លារ(​ប្រមាណ​ជា ៦១៩៩ យ័ន្ត​) ​កំពុង​បើក​ឲ្យ​កុម្ម៉ង់​ទិញ​នៅ​ទីក្រុង​ ​Guangzhou។

​”​ខ្ញុំ​ប្ដូរ​យក​ទូរសព្ទ​ថ្មី ​ព្រោះ​ខ្ញុំ​ចង់​សាក​បទ​ពិសោធន៍​ប្រើ​ប្រព័ន្ធ 5G តើ​លឿន​យ៉ាង​ម៉េច​ទៅ?​” ​សម្តី​អតិថិជន​ម្នាក់​ដែល​ផ្ដល់​បទសម្ភាសន៍​ជាមួយ asia.nikkei។

Mate 20 X(5G)

​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ​បង្គោល​អង់តែន​ 5G ​របស់ Huawei ​មិន​ទាន់​តម្លើង​ពេញ​លេញ​នៅ​ពេញ​ក្រុង​នៅ​ឡើយ​ទេ​ ​អ្នក​អាច​តេស្ត​បាន​តែ​នៅ​ក្នុង​ហាង​ប៉ុណ្ណោះ​។ ​ក្រុមហ៊ុន​ Huawei ​នឹង​ពន្លឿន​សេវាកម្ម​នេះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ៕ ​

ប្រភព៖ Asia.Nikkei   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី