កម្របំផុត! ថតជាប់ខ្លារខិន "ស្ត្រប៊ឺរី” កំពុងស៊ីសត្វកវែងនៅអាហ្វ្រិកខាងត្បូង

  • 2019-08-20 07:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​មួយ​គូ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ដែល​ថត​ជាប់​សត្វ​ខ្លារខិន​ស្ត្រប៊ឺរី​ដ៏​កម្រ​បំផុត​កំពុង​ស៊ី​សាកសព​សត្វ​កវែង​ដែល​មិន​ធ្លាប់​មាន​នរណា​អាច​ថត​ជាប់​នោះ​ទេ។

សត្វ​ខ្លារខិន​ស្ត្រប៊ឺរី ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​បង្កប់​ជាប់​ដើម​ឈើ​នៅ​តំបន់​អភិរក្ស​សត្វ​ព្រៃ Thaba Tholo នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ រូប​ភាព​នេះ ត្រូវ​បាន​ថត​ជាប់​ដោយ​ម្ចាស់​តំបន់​អភិរក្ស​ឈ្មោះ Alan Watson អាយុ ៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ Lynsey វ័យ​៤១​ឆ្នាំ។ ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​ឲ្យ​ដឹង​ដែរ​ថា ដំបូង​ឡើយ​ពួកគេ​ធ្លាប់​ប្រទះ​ឃើញ​សត្វ​ខ្លា​ដ៏​កម្រ​នេះ​ដែរ ប៉ុន្តែ​មិន​ដែល​មាន​ឱកាស​អាច​ថត​វា​ជាប់​នោះ​ទេ។ ដោយ​សារ​សម្បុរ​ពណ៌​រាង​ផ្កាឈូក​របស់​វា ធ្វើ​ឲ្យ​សត្វ​ខ្លា​រខិន​នេះ​បន្លំ​ខ្លួន​បាន​យ៉ាង​ងាយ​ក្នុង​គុម្ព​ស្មៅ។

គួរ​ឲ្យ​ដឹង​ថា សត្វ​ខ្លារខិន​ស្ត្រប៊ឺរីនេះ​ជា​ប្រភេទ​ដែល​មាន​សម្បុរ​កម្រ​បំផុត​ក្នុង​ពិភពលោក ហើយ​ពួកវា​ត្រូវ​បាន​ប្រទះ​ឃើញ​លើក​ដំបូង​បង្អស់​កាល​ពី​ឆ្នាំ ២០១២ នៅ​តំបន់​អភិរក្ស Madikwe Game នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី