អេហ្ស៊ីបគ្រោងបើកទ្វារវិមានប្រវត្តិសាស្ត្រឡើងវិញ ក្រោយជួសជុលអស់ជាង ៦លានដុល្លារ

  • 2019-08-21 02:45:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ វិមាន Baron Empain របស់​អេហ្ស៊ីប​នឹង​បើក​ទ្វារ​ឡើង​វិញ​ក្រោយ​គម្រោង​ជួសជុល​ឡើង​វិញ​ដែល​ចំណាយ​ប្រាក់​ជាង ៦​លាន​ដុល្លារ ត្រូវ​បាន​បញ្ចប់។

វិមាន Baron Empain ដែល​គេ​ស្គាល់​ឈ្មោះ​ថា "Le Palais Hindou” ត្រូវ​បាន​សាងសង់​ដោយ​​មហាសេដ្ឋី​ប៊ែលហ្សិក Baron Edward-Empain កាល​ពី​ឆ្នាំ ១៩១១ នៅ​រដ្ឋធានី Cairo របស់​អេហ្ស៊ីប។ វិមាន​នេះ ត្រូវ​បាន​រង​ការ​បែក​បាក់​ជា​ច្រើន​ផ្នែក​ក្រោយ​ពេលដែល​លោក Empain ស្លាប់​កាល​ពី​ឆ្នាំ ១៩២៩ ហើយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ត្រូវ​គេ​ដាក់​ជួល​សម្រាប់​ព្រឹត្តិការណ៍​ផ្សេងៗ ឬ​ការ​ថត​ខ្សែ​ភាព​យន្ដ​ជា​ដើម។ ឥឡូវ​នេះ ក្រសួង​វត្ថុបុរាណ​របស់​អេហ្ស៊ីប​ឲ្យ​ដឹង​ថា ការ​ជួសជុល​ឡើង​វិញ​ដំណើរ​ការ​បាន ៨៥%​ហើយ និង​គ្រោង​បើក​ទ្វារ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​ Al Ahram ឲ្យ​ដឹង​ថា​ក្រោយ​ការ​ជួសជុល​ដោយ​ចំណាយ​ប្រាក់​ជាង​៦​លាន​ដុល្លារ វិមាន Baron Empain នឹង​បើក​ទ្វារ​វិញ​នៅ​ខែ​តុលា​៕

ប្រភព៖ Euro News   ប្រែ​សម្រួល៖ រ័ត្ន