Ronaldo យល់​ថា សព្វថ្ងៃ​កីឡាករ​ណា​ក៏​អាច​មាន​តម្លៃ​ ១០០លាន​ដែរ​

  • 2019-08-21 10:39:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​និយាយ​ប្រាប់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ១ ព័រទុយហ្គាល់​ថា ខ្លួន​មិន​សូវ​ជា​មាន​ការ​យល់ស្រប​ទៅ​នឹង​តម្លៃ​ខ្លួន​នៃ​ទីផ្សារ​កីឡាករ​ក្នុង​ពេល​បច្ចុប្បន្ន​ទេ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " វា​ពិត​ជា​មាន​ភាព​លំបាក​ណាស់ ដើម្បី​ស្ទង់​មើល​បាល់ទាត់​សម័យ​ទំនើប។ ក្លឹប​បាល់ទាត់​យក​សក្ដានុពល​របស់​កីឡាករ​មក​លេង​ជា​ល្បែង​ ហើយ​ឧស្សាហកម្ម​បាល់ទាត់​ខុស​ពី​អតីត​កាល "។

Ronaldo បាន​បន្ត​ថា៖ " ក្រៅ​ពី Joao Felix កីឡាករ​ទាំង​អស់​អាច​មាន​តម្លៃ​រហូត​ដល់ ១០០​លាន​អឺរ៉ូ ដោយ​មិន​ចាំ​បាច់​បង្ហាញ​សមត្ថភាព។ ខ្សែ​ការពារ​កណ្ដាល និង​អ្នក​ចាំ​ទី​ អាច​មាន​តម្លៃ​រហូត​ដល់ ៧០ ឬ ៨០​លាន​អឺរ៉ូ " ។

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Juventus បង្ហាញ​ពី​ចំណាប់​អារម្មណ៍របស់​ខ្លួន​​ថា ខ្លួន​មិន​មាន​ភាព​យល់ស្រប​ទៅ​នឹង​តម្លៃ​ទីផ្សារ​កីឡាករ​នេះ​ទេ ប៉ុន្តែ​វា​ជា​ពិភពលោក​ ដែល​យើង​កំពុង​រស់​នៅ ហើយ​យើង​ត្រូវ​តែ​គោរព​វា៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី