ក្រុមហ៊ុនបច្ចេកវិទ្យាជើងចាស់មួយ សម្ងំផលិតទូរសព្ទបត់ហ្នឹងគេដែរ
- 2019-08-22 06:39:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនបច្ចេកវិទ្យាជើងចាស់មួយ សម្ងំផលិតទូរសព្ទបត់ហ្នឹងគេដែរ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Lenovo ដែលអ្នកទាំងអស់គ្នាបានស្គាល់ តាមរយៈគ្រឿងអេឡិចត្រូនិចផ្សេងៗរួមមានទាំង កុំព្យូទ័រនិងទូរសព្ទដៃផងនោះ បានចុះបញ្ជីប័ណ្ណប៉ាតង់លើបច្ចេកវិទ្យាផលិតទូរសព្ទអេក្រង់អាចបត់បានមួយទៀត នៅដើមឆ្នាំ ២០១៩ នេះ។
តាមរយៈប្រភពព័ត៌មានបានឲ្យដឹងថា ទូរសព្ទបត់បានរបស់ Lenovo មានសណ្ឋានប្លែកពីក្រុមហ៊ុនដទៃ ដែលទម្រង់នៃការបត់ធ្វើឡើងពីក្រោមមកលើវិញ បំពាក់អេក្រង់២នៅម្ខាងទៀត និងបត់បានពាក់កណ្ដាលតួ ទុកឲ្យអេក្រង់នោះនៅទំនេរ និយាយរួម បត់យកតែខ្លួនប៉ុណ្ណោះ(ដូចរូប) ។
បើកទំព័រឆ្នាំថ្មីដែលជាសករាជនៃជំនាន់ទូរសព្ទបត់មានដូចជា Samsung Fold , Huawei Mate X , Xiaomi, TCL និង Motorola ដែរនោះ ធ្វើឲ្យទីផ្សាររចនារាងស្មាតហ្វូនបានផ្លាស់ប្តូរស្ទើរទាំងស្រុង។ អ្វីដែលគេដឹង និងជាការរំពឹងខ្ពស់នៅឆ្នាំនេះគឺ Lenovo នឹងចូលមកប្រកួតប្រជែងសារជាថ្មីដែលគ្រោងនឹងផលិតទូរសព្ទបត់បានដូចគ្នា តម្លៃខ្ទង់ពាន់ដុល្លារផងដែរ។
ចំពោះថ្ងៃប្រកាសដាក់បង្ហាញ និងលក្ខណៈសម្បត្តិយ៉ាងណានោះ នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕