Kompany ត្រូវបានក្លឹបនៅបែលហ្សិកដកតំណែងជាគ្រូបង្វឹក
- 2019-08-22 13:37:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kompany ត្រូវបានក្លឹបនៅបែលហ្សិកដកតំណែងជាគ្រូបង្វឹក
ចន្លោះមិនឃើញ
ខ្សែការពារបែលហ្សិក Vincent Kompany ត្រូវបានក្លឹបបែលហ្សិក Anderlecht ដកតំណែងជាគ្រូបង្វឹក ក្រោយពីដឹកនាំក្លឹបមួយនេះ ទទួលបានលទ្ធផលមិនសូវល្អ ដោយ ៤ប្រកួត ស្មើ ២ និងចាញ់ ២។
កីឡាកររូបនេះនឹងត្រូវលេងក្នុងតំណែងជាប្រធានក្រុមវិញ ដោយឲ្យអតីតគ្រូបង្គោលក្រុមយុវជន Manchester City លោក Simon Davies ដឹកនាំក្រុមជំនួសវិញ នៅថ្ងៃប្រកួត។
ការដឹកនាំក្រុមរបស់ Kompany ត្រូវបានគេសង្កេតឃើញថា យកតាមលំនាំរបស់អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola ក៏ប៉ុន្តែទទួលរងការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធនឹងឥរិយាបថរបស់ Kompany ចំពោះមិត្តរួមក្រុម នេះបើតាមការលើកឡើងរបស់កីឡាករ និងសារព័ត៌មានមួយចំនួន។
គួរបញ្ជាក់ផងដែរថា Kompany បានចាកចេញពី Manchester City នៅដំណាច់រដូវកាល ២០១៨/១៩កន្លងទៅ ក្រោយរួមរស់ជាមួយក្លឹបរយៈពេល ១១ឆ្នាំ។ កីឡាកររូបនេះ ត្រលប់មកកាន់ Anderlecht ដែលជាក្លឹបថ្នាលរបស់គេ ក្នុងតួនាទីជាកីឡាករ-គ្រូបង្វឹក៕