LG បញ្ចេញទូរសព្ទអេក្រង់ ២ ដើម្បីប្រកួតជាមួយ Galaxy Fold
- 2019-09-06 02:33:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG បញ្ចេញទូរសព្ទអេក្រង់ ២ ដើម្បីប្រកួតជាមួយ Galaxy Fold
ចន្លោះមិនឃើញ
ថ្មីៗនេះនៅព្រឹត្តិការណ៍ IFA ២០១៩ LG បានប្រកាសទូរសព្ទដែលមានអេក្រង់ ២ ដែលជាម៉ូដែល LG G8X Thinq ។
តាមពិតទៅវាជាទូរសព្ទធម្មតាប៉ុណ្ណោះ តែពេលអ្នកភ្ជាប់ជាមួយសំបកការពារពិសេសរបស់វា ដែលមានអេក្រង់មួយទៀតនៅខាងក្នុង។ អេក្រង់ ដែលជាប់នឹងសំបកនេះ មានគុណភាពដូចទៅនឹងអេក្រង់របស់ LG G8X ដែរ។
ខុសប្លែកពី Samsung ដែលព្យាយាមបង្កើតGalaxy Fold ក្រុមហ៊ុន LG គិតថាបច្ចេកវិទ្យាសម្រាប់បង្កើតទូរសព្ទបត់បានពុំទាន់ជាដល់កម្រិតល្អនៅឡើយទេ។ ដូចនេះ LG ងាកមកបង្កើតទូរសព្ទ ដែលដំណើរការដូចធម្មតា ប៉ុន្តែផ្ដល់មុខងារនេះសម្រាប់អ្នកចង់បានអេក្រង់ទីពីរ។
អេក្រង់ទី២ នេះអនុញ្ញាតឲ្យអ្នកបើកនិងប្រើកម្មវិធីផ្សេងៗបានក្នុងពេលតែមួយ។ ឧទាហរណ៍ មើល YouTube និង ឆែកអ៊ីនធឺណិតក្នុងពេលតែមួយ។ មិនតែប៉ុណ្ណោះ អេក្រង់ទី២នេះអាចដើរតួជា monitor ហើយអេក្រង់មួយទៀតប្រើជា keyboard ដូចនឹង laptop ។ សម្រាប់ពេលលេងហ្គេម keyboard នោះនឹងក្លាយជាដៃហ្គេម ផ្ដល់ភាពងាយស្រួលក្នុងការលេង។ សំបកការពារនេះនឹងភ្ជាប់មកជាមួយទូរសព្ទនេះក្នុងប្រអប់ស្រាប់។
LG G8X មានកាមេរ៉ា ២ គ្រាប់ - ១២MP f/1.8 និង ១៣MP Ultra-wide-angle ១៣៦ ដឺក្រេ ។ អេក្រង់ទំហំ ៦,៤ អ៊ីញ បង្ហាញបានកម្រិត ១០៨០ ភីកសែល មានបន្ទះឈីប Snapdragon 855 រ៉េម ៦GB អង្គផ្ទុកទិន្នន័យ ១២៨GB និងថ្មទំហំ ៤០០០ mAh ៕