Nadal ឈ្នះ US Open ជា Grandslam ទី១៩ក្នុងអាជីព
- 2019-09-09 02:13:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nadal ឈ្នះ US Open ជា Grandslam ទី១៩ក្នុងអាជីព
ចន្លោះមិនឃើញ
Rafael Nadal បានយកឈ្នះជើងខ្លាំងរុស្ស៊ី Daniil Medvedev ដើម្បីក្លាយជាម្ចាស់ពាន US Open ជាលើកទីពីរនៅក្នុងអាជីព។
តារាវាយកូនបាល់សញ្ជាតិអេស្ប៉ាញបានផ្ដួលគូប្រជែងក្នុងលទ្ធផលដ៏តានតឹងបំផុតរហូត៥សិតគឺ ៧-៥ ៦-៣ ៥-៧ ៤-៦ និង ៦-៤។ Nadal ធ្លាប់ឈ្នះពាន US Open ម្ដងកាលពីអតីតកាលក្នុងឆ្នាំ២០០៤។ រាប់ទាំងលើកនេះទៀត កីឡាករវ័យ ៣៣ឆ្នាំលើកពាន Grand Slam (ពានធំក្នុងកីឡាវាយកូនបាល់) លើកទី១៩ហើយ។
Grand Slam ១៩ដងរបស់ Nadal មានដូចជា US Open ២ដង, French Open ១២ដង, Australian Open ១ដង និង Wimbledon ២ដង។ Roger Federer ធ្លាប់ឈ្នះ Grand Slam ច្រើនជាងគេចំនួន២០ដង និង Novak Djokovic ១៦ដង៕