Apple Watch ស៊េរីថ្មី អាចតេទៅលេខសង្គ្រោះបន្ទាន់នៅជាង ១៥០ ប្រទេស
- 2019-09-11 03:26:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple Watch ស៊េរីថ្មី អាចតេទៅលេខសង្គ្រោះបន្ទាន់នៅជាង ១៥០ ប្រទេស
ចន្លោះមិនឃើញ
នៅក្នុងព្រឹត្តិការណ៍ Apple ប៉ុន្មានម៉ោងមុននេះ នាឡិកាឆ្លាតថ្មីបានចាប់កំណើត ហើយនាំមកនូវមុខងារថ្មីមួយចំនួន ខណៈដែលរូបរាងមិនមានការផ្លាស់ប្ដូរនោះទេ។
មុខងារគួរចាប់អារម្មណ៍ជាងគេគឺ មុខងារសង្គ្រោះបន្ទាន់អន្តរជាតិ ឬ International Emergency Calls ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់តេទៅលេខសង្គ្រោះបន្ទាន់ដោយប្រើ Apple Watch នៅជាង ១៥០ ប្រទេស ដោយមិនត្រូវការ iPhone។
មុខងារមួយទៀតគឺ Always-On-display ជាមុខងារថ្មីមួយ ដែលអនុញ្ញាតឲ្យ Apple Watch បង្ហាញម៉ោងគ្រប់ពេលទាំងអស់មិនថាពេលអ្នកមិនប្រើវាឡើយ។ ពេលអ្នកទុកវាចោល វានឹងរលត់ ហើយប្ដូរពណ៌មកជាសខ្មៅ។ គួរបញ្ជាក់ មុខងារនេះមាននៅលើនាឡិកាឆ្លាតផ្សេងជាច្រើនមកហើយ។
វាក៏អាចប្រាប់អ្នកផងដែរ ពេលដែលអ្នកស្ថិតនៅតំបន់មានសំឡេងខ្លាំង។ មិនតែប៉ុណ្ណោះ វាក៏មានត្រីវិស័យ សម្រាប់មើលទិសដៅផងដែរ។
Apple Watch series 5 នេះមិនមានអ្វីខុសប្លែកពី series 4 ប៉ុន្មានទេ គ្រាន់តែមានការបន្ថែម always-on display និង មានជម្រើសតួខ្លួនធ្វើពីទីតាញ៉ូមប៉ុណ្ណោះ ហើយតម្លៃផ្ដើមពី ៣៩៩ ដុល្លារ សម្រាប់ប្រភេទ GPS ធម្មតា និងប្រភេទ GPS+អ៊ីនធឺណិត មានតម្លៃចាប់ពី ៤៩៩ ដុល្លារ ៕
អានបន្ត៖