របួសស្មាអាចបង្ខំ Djokovic បោះបង់ពានទាំងអស់ដែលនៅសល់
- 2019-09-12 08:01:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របួសស្មាអាចបង្ខំ Djokovic បោះបង់ពានទាំងអស់ដែលនៅសល់
ចន្លោះមិនឃើញ
Novak Djokovic ទំនងជាមិនអាចលេងពានតិន្នីសសំខាន់ៗផ្សេងទៀតទេនៅឆ្នាំ២០១៩នេះដោយសាររបួសស្មារ៉ាំរ៉ៃទាមទារពេលវេលាសម្រាក និងព្យាបាល។
តារាវាយកូនបាល់សញ្ជាតិស៊ែបកំពុងស្ថិតនៅប្រទេសស្វីសដើម្បីព្យាបាលរបួសស្មាខាងស្ដាំ ដែលធ្វើឲ្យរូបគេបោះបង់ការប្រកួតត្រឹមវគ្គ១៦ក្រុមចុងក្រោយ ពាន US Open កាលពីដើមខែកន្លងទៅ។ Djokovic បានជ្រើសរើសគ្លីនិកដែលខ្លួនបានព្យាបាលរបួសកែងដៃកាលពីឆ្នាំទៅ។
របួសលើកនេះអាចបង្ខំឲ្យកីឡាករវ័យ៣២ឆ្នាំខកខានពានរង្វាន់ជាច្រើនដូចជានៅសៀងហៃ, ប៉ារីស, ទីក្រុងឡុងដ៍ និង Davis Cup នៅម៉ាឌ្រីដជាដើម៕