កំហុស​ខ្សែ​ការពារ​ពីរ​រូប​ផ្សេង​គ្នា​ធ្វើ​ឲ្យ​ Liverpool បន្ត​ចាញ់​​ Napoli

  • 2019-09-17 23:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​ការពារ​តំណែង​ជើង​ឯក​ Liverpool បាន​បើក​ឆាក​យុទ្ធនាការ Champions League របស់​ខ្លួន​ជាមួយ​បរាជ័យ​​ ២​ទល់​០។

កាល​ពី​រដូវ​កាល​មុន​​ ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​បាន​ចាញ់​ ១-០ ម្ដង​ដែរ​នៅ​ទឹកដី​អ៊ីតាលី​។ ២​គ្រាប់​របស់​ Napoli សុទ្ធ​តែ​កើត​ឡើង​ដោយ​កំហុស​ខ្សែ​ការពារ​របស់​ Liverpool គឺ​គ្រាប់​ទី​មួយ​ Robertson បាន​បង្ក​ឲ្យ​មាន​បាល់​ប៉េណាល់ទី​នៅ​នាទី​៨២​ស៊ុត​ដោយ​ Dertens។

រហូត​ដល់​នាទី​៩០​+ ទៅ​ហើយ​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ទ្វីប​អឺរ៉ុប​គឺ Virgil Vandijk បាន​ប៉ះ​បាល់​ថយ​ក្រោយ​ខុស​បច្ចេកទេស​ធ្វើ​ឲ្យ​ F. Liorente របស់​ Napoli ឆាប​បាល់​បាន​និង​ស៊ុត​បញ្ចូល​ទី​ស្រួលៗ។​ មួយ​គូ​ដូច​គ្នា​នៅ​ពូល​ E នេះ​គឺ​ Salzburg បាន​យក​ឈ្នះ​ Genk ៦-២៕ ​​

ប្រភព៖ UEFA   អត្ថបទ៖ រ័ត្ន

អត្ថបទពេញនិយម