ក្រោយឃើញសភាព Baekhyun បែបនេះ អ្នកគាំទ្រចាប់ផ្ដើមបារម្ភគ្រប់គ្នា
- 2019-09-23 02:23:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយឃើញសភាព Baekhyun បែបនេះ អ្នកគាំទ្រចាប់ផ្ដើមបារម្ភគ្រប់គ្នា
ចន្លោះមិនឃើញ
អ្នកគាំទ្រ EXO កំពុងបង្ហាញពីក្ដីបារម្ភរៀងៗខ្លួន ពេលឃើញ Baekhyun ដើរទន់ខ្លួន និងត្រូវការជំនួយពីក្រុមការងារ បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រី។
នៅថ្ងៃទី ២២ ខែកញ្ញា EXO បានបង្ហាញការសម្ដែងពិសេសជាកាដូសម្រាប់ EXO-L ដើម្បីទុកជាការចង់ចាំដ៏ល្អសម្រាប់អ្នកគាំទ្ររបស់ខ្លួនទាំងអស់។ ប៉ុន្តែក្រោយចប់ការសម្ដែង និងត្រឡប់ពីការប្រគំតន្ត្រី ស្រាប់តែមានការភ្ញាក់ផ្អើល ដោយសារវីដេអូមួយដែលត្រូវបានគេថតបាន ពីសកម្មភាពរបស់ Baekhyun ពេលចេញពីឡាន និងត្រូវអ្នកចាត់ការជួយគ្រាទៀត។
បន្ថែមពីលើនោះ អ្នកគាំទ្រក៏ស្រាប់តែចាប់អារម្មណ៍ពេលតារាប្រុសរូបនេះសម្ដែងលើឆាក គឺលោកបានស្ទាបចង្កេះរបស់ខ្លួន ហាក់ដូចជាបញ្ជាក់ថាលោកឈឺ។
ឃើញសភាព Baekhyun បែបនេះ អ្នកគាំទ្រចាប់ផ្ដើមព្រួយបារម្ភ និងជូនពរឲ្យលោកបានប្រសើរឆាប់ៗ។ ងាកទៅសាមីខ្លួនឯណេះវិញ ក៏ប្រហែលជាដឹងថាអ្នកគាំទ្របារម្ភពីខ្លួនយ៉ាងណាហើយ ទើបលោកបង្ហោះលើ Twitter ពីអាការៈថា លោកមានបញ្ហាបន្តិចបន្តួច ប៉ុន្តែមិនធ្ងន់ទេ គ្រាន់តែលោកស្ពឹកជើងពេលជិះឡានប៉ុណ្ណោះ។ ទោះជាមានការបញ្ជាក់យ៉ាងណាក្ដី ក៏អ្នកគាំទ្រមួយចំនួននៅមិនទាន់ជឿទុកចិត្ត ១០០ភាគរយនៅឡើយ មានន័យថាពួកគេនៅតែបារម្ភចំពោះសុខភាព Baekhyun ដដែល៕