Justin និង Hailey រៀបការម្ដងទៀតបន្ថែមបរិយាកាសកាន់តែពិសេសជាងមុន
- 2019-10-01 02:18:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin និង Hailey រៀបការម្ដងទៀតបន្ថែមបរិយាកាសកាន់តែពិសេសជាងមុន
ចន្លោះមិនឃើញ
តារាចម្រៀងសញ្ជាតិកាណាដាដែលធ្លាប់សម្បូរទៅដោយរឿងអាស្រូវពេញខ្លួន Justin Bieber បានសម្រេចភ្ជាប់ចំណងអាពាហ៍ពិពាហ៍នឹងភរិយាម្ដងទៀត និងបានបង្កការភ្ញាក់ផ្អើលពេញពិភពសិល្បៈ។
កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ Justin Bieber និង Hailey Baldwin បានរៀបចំពិធីមង្គលការផ្លូវការលើកទី២ នៅសណ្ឋាគារ Montage ស្ថិតក្នុងរដ្ឋការ៉ូលីណាភាគខាងត្បូង ។ បើតាមវិបសាយ Eonline បានឲ្យដឹងថា ក្នុងពិធីដ៏រីករាយនេះ Justin និង Hailey បានអញ្ជើញសាច់ញាតិ មិត្តជិតស្និទ្ធជាច្រើនឲ្យមកចូលរួម ក្នុងនោះរួមមានទាំងតារាៗផងដែរ។ ជាក់ស្ដែងបើតាមវិបសាយ People ក៏បានបញ្ជាក់ថាចំនួនអ្នកចូលរួមមានចំនួន ១៥៤នាក់។ ជាមួយគ្នានោះ Alaia Baldwin ដែលត្រូវ ជាបងស្រីរបស់កូនក្រមុំ និងជីដូនមួយ Ireland Baldwin គឺជាអ្នកកំដរ។
កម្មវិធីប្រព្រឹត្តិទៅពោរពេញទៅដោយភាពរីករាយ និងរ៉ូមែនទិក ហើយភ្ញៀវចូលរួមពិតជាពេញចិត្តនឹងទិដ្ឋភាពស្រស់ត្រកាលនសភ្លើងទៀនបំផុត ពិសេសនាំគ្នាស្រែកហ៊ោរអបអរប្ដីប្រពន្ធនេះទាំងអស់គ្នា ធ្វើឲ្យកូនកម្លោះកូនក្រមុំញញឹមបិទមាត់មិនជិតទេ។
ដោយឡែក បើតាមអ្វីដែល Justin បានបង្ហោះលើ Instagram ក៏រឹតតែធ្វើឲ្យអ្នកគាំទ្រជឿកាន់តែច្បាស់ថា ពួកគេពិតជាភ្ជាប់ចំណងគ្រួសារនឹងគ្នាពិតប្រកាដជាស្ថាពរមែន។ ក្នុង Post នោះ Justin បានសរសេរថា៖ «ខ្ញុំ និងប្រពន្ធខ្ រួមទាំងសាច់ថ្លៃ! អរគុណដែលអនុញាតិឲ្យកូនស្រីរបស់អ្នករៀបការជាមួយមនុស្សសាហាវដូចខ្ញុំ»៕