​ប្រើ​សិទ្ធ​ជា​បុគ្គលិក Yahoo ​ធ្វើ​ស៊ី​គណនី​ស្រីៗ​ខ្ទង់ ៦ ពាន់​នាក់ ដើម្បី​ប្រមាញ់​រូប​ស្រើបស្រាល

  • 2019-10-03 01:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ប្រមាណ ៦ ០០០ គណនី​ត្រូវ​បាន​ Hack ចូល​ដោយ​អតីត​បុគ្គលិក​ផ្នែក​វិស្វករ​នៅ​ក្រុមហ៊ុន Yahoo លើ​គោលដៅ​តាម​រុករក​រូបភាព​និង​វីដេអូ​ស្រើបស្រាល​របស់​គណនី​អ្នក​ប្រើប្រាស់​ទាំង​នោះ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​បុរស​វ័យ ៣៤ ឆ្នាំ​គឺ​លោក Reyes Daniel Ruiz ​ធ្លាប់​បាន​ប្រើប្រាស់​សិទ្ធ​ជា​បុគ្គលិក ភ្ជាប់​ទៅ​កាន់​បណ្តាញ​ Network របស់​ក្រុមហ៊ុន​ដើម្បី​បំបែក​ចូល​កូដ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់។ លុះ​ក្រោយ​មក​លោក​បាន​ទាញ​យក​រក្សា​ទុក​នូវ​រូបភាព​និង​វីដេអូ​ក្តៅៗ ទុក​ក្នុង Hard Drive ផ្ទាល់​ខ្លួន។

Ruiz ​បាន​ដាក់​គោលដៅ​លើ​គណនី​ដែល​ជា​នារី​វ័យ​ក្មេង ដែល​រួម​បញ្ចូល​ទាំង​មិត្តភ័ក្ដិ​​និង​មិត្ត​រួម​ការងារ​របស់​ខ្លួន​ផង​ដែរ។ ជន​ខិលខូច​បាន​ប្រើប្រាស់​គណនី Yahoo ដើម្បី​ធ្វើ​ការ Reset នូវ​ទិន្នន័យ​ដែល​រក្សា​ទុក​ក្នុង Apple iCloud, Facebook, Gmail, DropBox ឬ​សេវាកម្ម​ដទៃ​ទៀត។

តាម​ប្រភព​ពី ZDNet ​បាន​ឲ្យ​ដឹង​ថា​បុរស​ខិលខូច​រូប​នេះ ធ្លាប់​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន Yahoo អស់​រយៈ​ពេល ១០ ឆ្នាំ​ទៅ​ហើយ ដោយ​សព្វថ្ងៃ​លោក​ផ្លាស់​មក​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ផ្សេង​ទៀត ប៉ុន្តែ​ត្រូវ​បាន​គេ​សើរើ​រក​មុខ​ឃើញ ហើយ​កំពុង​ប្រឈម​នឹង​ការ​ជាន់​ពន្ធនាគារ​រយៈ​ពេល ៥ ឆ្នាំ៕

អានអត្ថបទ:

ប្រភព៖ engadget   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី